កាត់បន្ថយការខូចខាតខាងសេដ្ឋកិច្ចដោយគ្រោះធម្មជាតិ
(VOVWORLD) - ថ្ងៃទី១៣ ខែតុលា ជាទិវាអន្តរជាតិកាត់បន្ថយគ្រោះធម្មជាតិ។ ប្រធានបទនៃ ទិវាអន្តរជាតិកាត់បន្ថយគ្រោះធម្មជាតិឆ្នាំ ២០១៨នេះ គឺ “កាត់បន្ថយការខូចខាត ខាងសេដ្ឋកិច្ចដោយគ្រោះធម្មជាតិ” ដែលសំដៅលើកស្ទួយការយល់ដឹងរបស់ សហគមន៍ អាជ្ញាធរគ្រប់ជាន់ថ្នាក់និងមនុស្សទូទៅអំពីការទប់ទល់ កាត់បន្ថយ ហានិភ័យក្នុងបរិបទដែលគ្រោះធម្មជាតិមានការប្រែប្រួលកាន់តែស្មុគស្មាញពី មួយថ្ងៃទៅមួយថ្ងៃ។
ក្នុងសារចេញនាទិវាអន្តរជាតិកាត់បន្ថយគ្រោះធម្មជាតិ ឆ្នាំ២០១៨ អគ្គនាយកអង្គការ UNESCO លោកស្រី Audrey Azoulay បានឲ្យដឹង ថា ជារៀងរាល់ឆ្នាំ គ្រោះមហន្តរាយធម្មជាតិមិនត្រឹមតែបង្កឡើងការខូចខាតខាង សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបណ្ដាលឲ្យមនុស្សរាប់លាននាក់ត្រូវបាត់បង់ជីវិតទៀតផង។ ប្រសិនបើគ្មានវិធានការទប់ទល់នឹងបញ្ហានោះ គឺការខូចខាតនឹងកាន់តែ ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យដោយការប្រែប្រួលនៃអាកាសធាតុ ការកើន ឡើងយ៉ាងឆាប់រហ័សនៃចំនួនប្រជាជន ក៏ដូចជានៃការធ្វើនគរភាវូបនីយកម្ម ផងដែរ៕