កាតាប្រកាសបញ្ជីឈ្មោះអង្គការភេរវកម្ម
(VOVWORLD) - កាតាទើបនឹងប្រកាសបញ្ជីឈ្មោះអង្គការភេរវកម្មអន្តរជាតិដំបូងនៃប្រទេសនេះក្នុងនោះរួមមានបុគ្គលចំនួន ២០ និងអង្គការចំនួន ៨។
(VOVworld) – កាតាទើបនឹងប្រកាសបញ្ជីឈ្មោះអង្គការភេរវកម្មអន្តរជាតិដំបូង នៃប្រទេសនេះក្នុងនោះរួមមានបុគ្គលចំនួន ២០ និងអង្គការចំនួន ៨។ នាថ្ងៃទី ២៥ មិនា គណៈកម្មាធិការប្រឆាំងភេរវកម្មចំណុះក្រសួងមហាផ្ទៃកាតាបានប្រកាស បញ្ជីឈ្មោះពោលខាងលើលើគេហទំព័ណ៌រនៃស្ថាប័ននេះ។ ក្នុងបញ្ជីឈ្មោះ ពោលខាងលើមានក្រុម Sinai Province នៅអេហ្ស៊ីបនិងមូលនិធិ Al Ehsan នៅយ៉េម៉ែន។ ទង្វើនេះរបស់តាតាគឺសំដៅបញ្ឈប់វិបត្តិការទូតដែលអូសបន្លាយ ក្នុងរយៈពេល ៩ ខែកន្លងទៅ៕