កើតមានឡើងការបាញ់ប្រហារនៅអាមេរិក
(VOVworld)-យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់ត្រូវស្លាប់ និង៤នាក់ផ្សេង ទៀតរងរបូសក្នុងការបាញ់ប្រហារនៅភាគខាងលិចក្រុងញ៉ូវយ៉ករបស់អាមេរិក នា
ថ្ងៃទី២០សីហា។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជូនដំណឹងថា ជនល្មើសបានបាញ់ទៅ
លើជនរងគ្រោះបន្ទាប់ពីប្រព្រឹត្តទៅការប្រគួតបាល់បោះនៅខាងក្រៅ ក្លឹបរាត្រីមួយ
នៅក្រុងនេះ។ ប៉ូលីស កំពុងស្វែងរកជនល្មើស និងស៊ើបអង្កេត មូលហេតុ។រឿង
រ៉ាវនេះកើតមានឡើងបន្ទាប់ពីរយៈពេល១ខែនៃការបាញ់ប្រហារនៅខាងក្រៅរោង
ភាពយន្ត១នៅក្រុង Lafayette រដ្ឋ Louisiana បណ្តាលឲ្យ មនុស្សចំនួន២នាក់ត្រូវស្លាប់
និង៩នាក់ផ្សេងទៀតរងរបូសនាថ្ងៃទី២៤កក្កដា។ មុននោះ១សប្តាហ៍ បុរសម្នាក់បានបាញ់កាំភ្លើងទៅលើវិហារល្បីឈ្មោះមួយរបស់ ជនអាមេរិកដើមកំណើតអាហ្វ្រិក
នៅក្រុង Charleston រដ្ឋ Carolina បណ្តាលឲ្យ មនុស្ស៩នាក់ត្រូវស្លាប់និងអ្នករងបួស
ជាច្រើនផងដែរ៕