កាតាស្វាគមន៍សេចក្ដីសំរេចបើកទ្វារព្រំដែនរបស់អារ៉ាប់ប៊ីសាអូឌីត

(VOVWORLD) - ថ្លែងមតិ ចំពោះមុខមជ្ឈដ្ឋានអ្នកយកព័ត៌មាននៅរដ្ឋធានី Stockholm របស់ស៊ុយអែតនា ថ្ងៃទី១៧ សីហា រដ្ឋមន្រ្តីការបរទេសលោក Mohammed Al-Thani ឲ្យដឹងថា រដ្ឋា ភិបាលកាតាស្វាគមន៍សេចក្ដីសំរេចរបស់អារ៉ាប់ប៊ីសាអូឌីតហើយនឹងតបតវិញឲ្យសក្តិសម ប៉ុន្តែ Doha ចាត់ទុកថា Riyadh កំពុងធ្វើនយោបាយភាវូបនីយកម្មបញ្ហា សេរីភាពខាងសាសនា។ 
កាតាស្វាគមន៍សេចក្ដីសំរេចបើកទ្វារព្រំដែនរបស់អារ៉ាប់ប៊ីសាអូឌីត - ảnh 1 ជនអ៊ីស្លាមធ្វើធម្មយាត្រាទៅកាន់ Mecca កាលពីថ្ងៃទី២៣ មិថុនា (រូបថត៖ AFP/TTXVN)

(VOVworld) - កាតាបានស្វាគមន៍សេចក្ដីសំរេចរបស់អារ៉ាប់ប៊ីសាអូឌីតដែលបើក ទ្វារព្រំដែនឡើងវិញដើម្បីទទួលជនអ៊ីស្លាមកាតាធ្វើធម្មយាត្រា។ ថ្លែងមតិ ចំពោះមុខមជ្ឈដ្ឋានអ្នកយកព័ត៌មាននៅរដ្ឋធានី Stockholm របស់ស៊ុយអែតនា ថ្ងៃទី១៧ សីហា រដ្ឋមន្រ្តីការបរទេសលោក Mohammed Al-Thani ឲ្យដឹងថា រដ្ឋា ភិបាលកាតាស្វាគមន៍សេចក្ដីសំរេចរបស់អារ៉ាប់ប៊ីសាអូឌីតហើយនឹងតបតវិញឲ្យសក្តិសម ប៉ុន្តែ Doha ចាត់ទុកថា Riyadh កំពុងធ្វើនយោបាយភាវូបនីយកម្មបញ្ហា សេរីភាពខាងសាសនា។ មុននោះ តាមសារព័ត៌មានអារ៉ាប់ប៊ីសាអូឌីតថា ព្រះ មហាក្សត្រ Salman របស់ប្រទេសនេះបានបញ្ជាឲ្យបើកទ្វារព្រំដែនជាប់ជាមួយ កាតាឡើងវិញ សំដៅអនុញ្ញត្តិឲ្យជនអ៊ីស្លាមធ្វើធម្មយាត្រាទៅកាន់ Mecca តាមរយៈអារ៉ាប់ប៊ីសាអូឌីត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ