កាតាអះអាងថា៖ បទដាក់ទណ្ឌកម្មរបស់ប្រទេសអារ៉ាប់ទាំងបួនរំលោភទៅលើច្បាប់អន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ៣១ កក្កដា រដ្ឋមន្ត្រីការបរទេសកាតា Cheikh Mohamed bin Abdelrahman Al-Thani បានបដិសេធសេចក្តីប្រកាសស្តីអំពីការកាត់ផ្តាច់ទំនាក់ទំនងជាមួយ Doha របស់ប្រទេសអារ៉ាប់ទាំងបួនរួមមាន៖ អារ៉ាប់ប៊ីសាអ៊ូរឌីត Bahrain អេហ្ស៊ីប សហព័ន្ធអេមីរ៉េតអារ៉ាប់រួម បានសង្កត់ធ្ងន់ថា៖ បទដាក់ ទណ្ឌកម្មនៃប្រទេសទាំងបួននេះបានរំលោភទៅលើច្បាប់អន្តរជាតិ។ 
កាតាអះអាងថា៖ បទដាក់ទណ្ឌកម្មរបស់ប្រទេសអារ៉ាប់ទាំងបួនរំលោភទៅលើច្បាប់អន្តរជាតិ - ảnh 1 កាតាអះអាងថា៖ បទដាក់ទណ្ឌកម្មរបស់ប្រទេសអារ៉ាប់ទាំងបួនរំលោភទៅលើច្បាប់អន្តរជាតិ

(VOVworld) – នាថ្ងៃទី ៣១ កក្កដា រដ្ឋមន្ត្រីការបរទេសកាតា Cheikh Mohamed bin Abdelrahman Al-Thani បានបដិសេធសេចក្តីប្រកាសស្តីអំពីការកាត់ផ្តាច់ទំនាក់ទំនងជាមួយ Doha របស់ប្រទេសអារ៉ាប់ទាំងបួនរួមមាន៖ អារ៉ាប់ប៊ីសាអ៊ូរឌីត Bahrain អេហ្ស៊ីប សហព័ន្ធអេមីរ៉េតអារ៉ាប់រួម បានសង្កត់ធ្ងន់ថា៖ បទដាក់ ទណ្ឌកម្មនៃប្រទេសទាំងបួននេះបានរំលោភទៅលើច្បាប់អន្តរជាតិ។ លោក Al-Thani បានចោទប្រកាន់ប្រទេសអារ៉ាប់ទាំងបួននេះអនុវត្តគោលនយោបាយរឹងរូសហើយបដិសេធទទួលស្គាល់ថា៖ បទដាក់ទណ្ឌកម្មប្រឆាំងកាតាគឺខុសច្បាប់។ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Manama ប្រទេស Bahrain រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ទាំងបួនបានប្រកាសនឹងបន្តពហិការកាតា ហើយមិនដកមកវិញការទាមទាចំពោះ Doha ទេ។ បណ្ដាប្រទេសអារ៉ាប់ក៏មានប្រសាសន៍ត្រៀមខ្លួនជាស្រេចសន្ទនាជាមួយកាតាសំដៅដោះស្រាយជំលោះដោយលក្ខ័ណថា៖ Doha ត្រូវទទួលយកនឹងឯកសារទាមទាដែលមានមាត្រាចំនួន ១៣ រួមមាន ការបញ្ចប់ជួយឧបត្ថម្ភលទ្ធិភេវរកម្មនិងធ្វើអន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុងនៃប្រទេសផ្សេងៗ។ ក្រុមប្រទេសអារ៉ាប់ទាំងបួននេះចាត់ទុកថា៖ បទដាក់ទណ្ឌកម្មប្រឆាំងកាតាត្រូវបានចាត់ទុកជាទង្វើដើម្បីអធិបតេយ្យភាពជាតិនិងសមស្របនឹងច្បាប់អន្តរជាតិ។ នាថ្ងៃដដែល កាតាបានដាក់ពាក្យប្តឹងតវ៉ាឡើងអង្គការពាណិជ្ជកម្មពិភពលោក  (WTO) សំដៅប្រឆាំងជំទាស់សកម្មភាពពហិការពាណិជ្ជកម្មរបស់ អារ៉ាប់ប៊ីសាអ៊ូឌីត Bahrain និងសហព័ន្ធអេមីរ៉េតអារ៉ាប់រួម៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ