ក្នុងឆ្នាំ ២០២០នេះ វៀតណាមនៅតែមានសក្កានុពលជាច្រើនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច

(VOVWORLD) - យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានស្ថិតិថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០២០ ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ២,១២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ 
ក្នុងឆ្នាំ ២០២០នេះ វៀតណាមនៅតែមានសក្កានុពលជាច្រើនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច - ảnh 1ការសម្រេចបានកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងរយៈពេល៩ខែកន្លងមកគឺជាចំណុចភ្លឺមួយក្នុងផ្ទាំងគំនូរសេដ្ឋកិច្ចរបស់វៀតណាម។ (រូបថត៖ baodauthau.vn) 

ថ្វីត្បិតតែនេះជាអត្រាកំណើនទាបបំផុត បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃ ១០ ឆ្នាំកន្លងមកក៏ដោយ ប៉ុន្តែក្នុងបរិបទដែលខឿនសេដ្ឋកិច្ចជាច្រើនក៏មានកំណើនអវីជ្ជមានប៉ុន្តែវៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលខឿនសេដ្ឋកិច្ចមានកំណើនវិជ្ជមាន។ អង្គការរៀបចំណាត់ថ្នាក់កិត្យានុភាពអន្តរជាតិ S&P Global Ratings (S&P) បានវាយតម្លៃថា វៀតណាមទំនងជានឹងក្លាយជាប្រទេសដែលខឿនសេដ្ឋកិច្ចបានស្តារឡើងវិញយ៉ាងល្អបំផុតទី ២ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។

ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ លើពិភពលោកមានការវិវត្តយ៉ាងស្មុគស្មាញដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចសកល ប៉ុន្តែសកម្មភាពនាំចេញទំនិញរបស់វៀតណាមនៅតែរក្សាបានកំណើនវិជ្ជមាន ដោយមានទំហំពាណិជ្ជកម្មនាំចេញនិងនាំចូលទទួលបាន ៣៨៨,៧៣ ពាន់លានដុល្លារ កើនឡើង ១,៨%។ ក្រៅពីនោះ សកម្មភាពពាណិជ្ជកម្មនិងសេវាកម្មនៅក្នុងខែកញ្ញាបានកើនឡើងជាលំដាប់។

យោងតាមការវាយតម្លៃរបស់អ្នកសេដ្ឋកិច្ចជាច្រើនថា ត្រីមាសទីបួនវៀតណាមនៅមានសក្កានុពលនិងលក្ខខណ្ឌអំណោយផលជាច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ប៉ុន្មានខែបំណាច់ឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ