ក្នុងឆ្នាំ ២០២២ វៀតណាមមានផ្នែកទំនិញចំនួន ៤៣ ដែលសម្រេចបានទំហំនាំចេញហូសពី ១ ពាន់លានដុល្លារអាមេរិក
(VOVWORLD) - គួរអោយចាប់អារម្មណ៍បំផុតនៅក្នុងក្រុមដែលមានទំហំនាំចេញហួសពី ១០ ពាន់លានដុល្លារ គឺផ្នែកទំនិញជលផល។ ផ្នែកនេះត្រូវការពេលវេលាត្រឹមតែ ១១ ខែប៉ុណ្ណោះដើម្បីឈានដល់កម្រិត ១០ ពាន់លានដុល្លារ។
វិស័យនាំចូលនិងនាំចេញរបស់វៀតណាមក្នុងឆ្នាំនេះបានកត់ត្រានូវសញ្ញាសម្គាល់ប្រវត្តិសាស្ត្រជាច្រើន។ ជាលើកដំបូង ទំហំពាណិជ្ជកម្មសរុបហួសពី ៧០០ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ មានផ្នែកទំនិញចំនួន ៣៥ ដែលសម្រេចបានទំហំនាំចេញជាង ១ ពាន់លានដុល្លារ និងផ្នែកទំនិញចំនួន ៨ ដែល ហួសពី ១០ ពាន់លានដុល្លារ។
គួរអោយចាប់អារម្មណ៍បំផុតនៅក្នុងក្រុមដែលមានទំហំនាំចេញហួសពី ១០ ពាន់លានដុល្លារ គឺផ្នែកទំនិញជលផល។ ផ្នែកនេះត្រូវការពេលវេលាត្រឹមតែ ១១ ខែប៉ុណ្ណោះដើម្បីឈានដល់កម្រិត ១០ ពាន់លានដុល្លារ។ តាមការប៉ាន់ស្មានថា ទំហំនាំចេញពេញឆ្នាំនៃផ្នែកទំនិញជលផល អាចហួសពី ១១ ពាន់លានដុល្លារ កើនឡើងជាង ២ ពាន់លានដុល្លារបើធៀបនឹងឆ្នាំមុន។ ឈរបន្ទាប់នៅក្នុងក្រុម ១០ ពាន់លានដុល្លារគឺ ផ្នែកទំនិញឈើនិងផលិតផលឈើ។ ការនាំចេញកាហ្វេក្នុងឆ្នាំកន្លងទៅក៏សម្រេចបានលទ្ធផលលេចធ្លោផងដែរ នៅពេលដែលគិតត្រឹមដំណាច់ខែវិច្ឆិកា មុខទំនិញត្រូវបាននាំចេញក្នុងបរិមាណជិត ១,៧ លានតោន ស្មើនឹង ៣,៥ ពាន់លានដុល្លារអាមេរិក។ នេះជាកំណត់ត្រានៃផ្នែកទំនិញនេះ។
ការនាំចេញអង្ករក៏សម្រេចបានទិន្នផលជិត ៦,៧ លានតោន ស្មើនឹង ៣,២ពាន់លានដុល្លារអាមេរិក៕