ក្នុងត្រីមាសទីមួយឆ្នាំ ២០២៤ GDP របស់​វៀតណាមបានកើនឡើង ៥,៦៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣​

(VOVWORLD) - ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ត្រូវបានប៉ាន់ប្រមាណកើនឡើង ៥,៦៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាងអត្រាកំណើននៃត្រីមាសទីមួយឆ្នាំ ២០២០-២០២៣។ 

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងត្រីមាសទីមួយបានកើនឡើង ៣,៧៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល ៣ ខែកន្លងមកនេះ នៅទូទាំងប្រទេសមានអាជីវកម្មដែលបានចុះបញ្ជីថ្មី ឬដំណើរការឡើងវិញចំនួនជិត ៦០ពាន់អង្គភាព ពោលគឺកើនឡើងជាង ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នោះគឺជាព័ត៌មានវិជ្ជមានក្នុងរបាយការណ៍ស្ថានភាពសេដ្ឋកិច្ចសង្គមត្រីមាសទី១ ដែលទើបតែប្រកាសដោយការិយាល័យស្ថិតិទូទៅនៅព្រឹកថ្ងៃទី ២៩ ខែមីនា។

ក្នុងត្រីមាសទីមួយឆ្នាំ ២០២៤ GDP របស់​វៀតណាមបានកើនឡើង ៥,៦៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣​ - ảnh 1ក្នុងត្រីមាសទីមួយឆ្នាំ ២០២៤ GDP របស់វៀតណាមបានកើនឡើង ៥,៦៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ រូបថត៖ VOV

យោងតាមរបាយការណ៍នេះ ក្នុងរយៈពេល ៣ ខែដើមឆ្នាំនេះ វិស័យឧស្សាហកម្ម សំណង់ និងផលិតកម្មឧស្សាហកម្មបានរីកចម្រើន និងបន្តសន្ទុះកំណើន ចាប់ពីចុងឆ្នាំ ២០២៣មក។ ឧស្សាហកម្មកែច្នៃ និងផលិតកម្មគឺជាកត្តាជំរុញកំណើនរបស់ប្រទេសទាំងមូល។ សេដ្ឋកិច្ចដែលមានអត្រាកំណើនជិត ៧%។ វិស័យសេវាកម្ម និងសកម្មភាពពាណិជ្ជកម្មមានភាពរស់រវើក ហើយទេសចរណ៍បានងើបឡើងវិញយ៉ាងខ្លាំង។ ការនាំចេញផលិតផលសំខាន់ៗបានកើនឡើង។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ការនាំចូល និងនាំចេញទំនិញសរុបបានឈានដល់ជាង ១៧៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សមតុល្យពាណិជ្ជកម្មទំនិញមានអតិរេក ៨,០៨ ពាន់លានដុល្លារអាមេរិក។

លោកស្រី Nguyen Thi Huong ប្រធានអគ្គនាយកដ្ឋានស្ថិតិបានមានប្រសាសន៍ថា ចូលដល់ត្រីមាសទីពីរ ស្ថានភាពសេដ្ឋកិច្ចសង្គមបន្តជួបប្រទះការលំបាក និងបញ្ហាប្រឈមជាច្រើន។ ដូច្នេះ ដើម្បីសម្រេចបាននូវគោលដៅកំណើនដូចដែលបានកំណត់ ចាំបាច់ត្រូវអនុវត្តដំណោះស្រាយមួយចំនួនដែលស្របទៅនឹងតថភាពជាក់ស្តែង៖ “គ្រប់វិស័យ និងគ្រប់កម្រិតពង្រឹងការព្យាករណ៍ ប្រតិបត្តិការយ៉ាងសកម្មដោយមានភាពបត់បែន ស្របតាមស្ថានភាពថ្មី និងឆ្លើយតបភ្លាមៗចំពោះស្ថានភាពដែលកើតឡើងថ្មីៗ។ ធ្វើបច្ចុប្បន្នភាពជាប្រចាំនូវសេណារីយ៉ូកំណើន និងអតិផរណា។ សម្របសម្រួលយ៉ាងជិតស្និទ្ធនិងសមហេតុផលនូវគោលនយោបាយគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ដើម្បីរក្សាស្ថិរភាពនិងកំណើនសេដ្ឋកិច្ច។ កែសម្រួលតម្លៃអគ្គិសនី សេវាអប់រំ និងសុខភាព ទៅតាមកាលវិភាគ និងពេលវេលាសមស្របទៅនឹងតថភាពជាក់ស្តែអ ដើម្បីកាត់បន្ថយផលប៉ះពាល់លើអតិផរណា ផលិតកម្ម និងអាជីវកម្ម ជាពិសេសដល់ជីវភាពរស់នៅរបស់ប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ