ក្នុងថ្ងៃទី១ មីនា អ្នកជម្ងឺកូវីដ-១៩ជិត៤១.០០០នាក់ត្រូវបានប្រកាសបានជាសះស្បើយ
(VOVWORLD) - ក្នុងថ្ងៃទី១ មីនា មានអ្នកជម្ងឺកូវីដ-១៩ចំនួនជិត៤១.០០០ នាក់ត្រូវបានប្រកាសបានជាសះស្បើយ នាំឲ្យចំនួនអ្នកជម្ងឺដែលត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងដល់ជាង២,៤លាននាក់។
ចាប់ពីម៉ោង៤ល្ងាចថ្ងៃទី២៨ ខែកុម្ភៈដល់ម៉ោង៤ល្ងាចថ្ងៃទី១ ខែមីនា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន៩៨.៧៦២ករណី ក្នុងនោះករណីនាំចូលចំនួន១៩ ករណី។ គិតត្រឹមពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩សរុបចំនួនជាង៣,៥លានករណី។
ក្នុងថ្ងៃទី១ មីនា មានអ្នកជម្ងឺកូវីដ-១៩ចំនួនជិត៤១.០០០នាក់ត្រូវបានប្រកាសបានជាសះស្បើយ នាំឲ្យចំនួនអ្នកជម្ងឺដែលត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងដល់ជាង២,៤លាននាក់។ ក្នុងរយៈពេល២៤ ម៉ោងកន្លងមក វៀតណាមក៏បានកត់ត្រាករណីស្លាប់ដោយជម្ងឺកូវីដ-១៩ចំនួន៨៦ករណីផងដែរ៕