ក្នុងថ្ងៃទី៣ ខែកុម្ភៈ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ បន្តថយចុះមកត្រឹម៨.៦០១ករណី
(VOVWORLD) - ចំនួនអ្នកជំងឺដែលត្រូវបានប្រកាសជាសះស្បើយក្នុងថ្ងៃនេះមានចំនួន ជាង២៥ពាន់ករណី ដែលនាំឱ្យចំនួនករណីជាសះស្បើយសរុបលើទូទាំងប្រទេសឡើងដល់ជាង២លានករណី។
គិតចាប់ពីម៉ោង៤រសៀល ថ្ងៃទី ២ ខែកុម្ភៈ ដល់ម៉ោង ៤ រសៀល ថ្ងៃទី ៣ ខែកុម្ភៈ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៨.៦០១ ករណី ក្នុងនោះ មានករណីក្នុងស្រុកចំនួន៨.៥៧៥ករណី (ថយចុះ ១៤៥ ករណីបើធៀបនឹងថ្ងៃមុន) នៅតាមខេត្តនិងទីក្រុងចំនួន៥៧។
ចំនួនអ្នកជំងឺដែលត្រូវបានប្រកាសជាសះស្បើយក្នុងថ្ងៃនេះមានចំនួន ជាង២៥ពាន់ករណី ដែលនាំឱ្យចំនួនករណីជាសះស្បើយសរុបលើទូទាំងប្រទេសឡើងដល់ជាង២លានករណី។
គិតត្រឹមម៉ោង១រសៀលថ្ងៃទី ៣ ខែកុម្ភៈ ចំនួនវ៉ាក់សាំងការពារកូវីដ-១៩ដែលត្រូវបានចាក់នៅប្រទេស វៀតណាមមានចំនួនជាង១៨១លាន៦សែនដូស។ ចំនួនវ៉ាក់សាំងដែលត្រូវបានចាក់ជូនមនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅគឺ១៦៥លាន៣សែនដូស។
រហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ដោយវ៉ារ្យ៉ង់អូមីក្រុងចំនួន ១៩២ ករណី៕