ក្នុងថ្ងៃទី៤ ខែមករា អ្នកជម្ងឺកូវីដ-១៩ចំនួនជាង១៦ពាន់នាក់ត្រូវបានប្រកាសបានជាសះស្បើយ
(VOVWORLD) - ៩៩,៧%នៃចំនួនប្រជាជនមានអាយុពី១៨ឆ្នាំឡើងត្រូវបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស ខណៈដែល៩១,១%ត្រូវបានចាក់វ៉ាក់សាំងគ្រប់២ដូសរួចហើយ៕
ចាប់តាំងពីម៉ោង៤ល្ងាចថ្ងៃទី៣ដល់ម៉ោង៤ល្ងាចថ្ងៃទី៤ ខែមករា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ចំនួន១៤.៨៦១ករណី ក្នុងនោះមានករណីនាំចូលចំនួន៣២ករណី នៅតាមខេត្ត ក្រុងចំនួន៦០។ នាថ្ងៃដដែល អ្នកជម្ងឺចំនួន១៦.២២៧នាក់ត្រូវបានប្រកាសបានជាសះស្បើយ។
គិតត្រឹមរសៀលថ្ងៃទី៤ ខែមករា វៀតណាមបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ចំនួនជាង១៥៤លាន ៣សែនដូស។ ៩៩,៧%នៃចំនួនប្រជាជនមានអាយុពី១៨ឆ្នាំឡើងត្រូវបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស ខណៈដែល៩១,១%ត្រូវបានចាក់វ៉ាក់សាំងគ្រប់២ដូសរួចហើយ៕