ក្នុងថ្ងៃទី៧ ខែមករា វៀតណាមកត់ត្រាករណីឆ្លងកូវីដ-១៩ចំនួន១៦.២៧៨ករណី
(VOVWORLD) - គិតត្រឹមល្ងាចថ្ងៃទី៧ ខែមករា លើទូទាំងប្រទេសបានចាក់វ៉ាក់សាំងសរុបចំនួនជាង១៥៧លាន៧សែនដូស ក្នុងនោះចាក់ដូសទី៣ចំនួន ៧លាន២សែនដូស។
ក្នុងថ្ងៃទី៧ ខែមករា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៦.២៧៨ករណី ក្នុងនោះករណីក្នុងស្រុកចំនួន១៦.២៥៤ករណីនៅតាមខេត្ត ក្រុងចំនួន៥៩។ ទីក្រុងហាណូយមានចំនួនករណីឆ្លងថ្មីច្រើនបំផុត ដោយចំនួន២.៧២៣ករណី។ ក្នុងថ្ងៃដដែល មានករណីត្រូវបានព្យាបាលឲ្យជាសះស្បើយចំនួន១៤.៦៣៣ករណី; ករណីស្លាប់ចំនួន២៣៣ករណី។
គិតត្រឹមល្ងាចថ្ងៃទី៧ ខែមករា លើទូទាំងប្រទេសបានចាក់វ៉ាក់សាំងសរុបចំនួនជាង១៥៧លាន៧ សែនដូស ក្នុងនោះចាក់ដូសទី៣ចំនួន៧លាន២សែនដូស។ ៩៩,៨%នៃចំនួនប្រជាជនមានអាយុពី១៨ ឆ្នាំឡើង ត្រូវបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស ខណៈដែលអត្រានៃការចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់២ដូសមាន៩២%៕