ក្នុងរយៈពេល១១ខែ ការនាំចេញកសិផល រុក្ខផលនិងជលផលសម្រេចបានជាង ៤៩ ពាន់លានដុល្លារអាមេរិក
(VOVWORLD) - ក្នុងនោះតម្លៃនាំចេញកសិផលសម្រេចបានជាង ២០ ពាន់លានដុល្លារអាមេរិក; ការនាំចេញជលផលសម្រេចបានជាង ១០ ពាន់លានដុល្លារ; រុក្ខផលសម្រេចបានជាង ១៥ ពាន់លានដុល្លារ។
យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម ទំហំនៃការនាំចេញកសិផល រុក្ខផលនិងជលផល ក្នុងរយៈពេល ១១ ខែ នៃឆ្នាំនេះ សម្រេចបានជាង ៤៩ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះតម្លៃនាំចេញកសិផលសម្រេចបានជាង ២០ ពាន់លានដុល្លារអាមេរិក; ការនាំចេញជលផលសម្រេចបានជាង ១០ ពាន់លានដុល្លារ; រុក្ខផលសម្រេចបានជាង ១៥ ពាន់លានដុល្លារ។
សហរដ្ឋអាមេរិក ចិន និងជប៉ុន បន្តជាទីផ្សារនាំចូលធំបំផុតទាំងបីសម្រាប់កសិផល រុក្ខផលនិងជលផលរបស់វៀតណាម។ តាមនោះ ទីផ្សារអាមេរិកស្រូបយក ២៥%; ទីផ្សារប្រទេសចិនស្រូបយកជិត ១៩% ហើយប្រទេសជប៉ុនស្រូបយកប្រហែល ៨%៕