ក្នុងរយៈពេល៩ខែ វៀតណាមមានអតិរេកពាណិជ្ជកម្មចំនួនជិត ២២ ពាន់លានដុល្លារអាមេរិក
(VOVWORLD) - យោងតាមព័ត៌មានពីអគ្គនាយកដ្ឋានស្ថិតិវៀតណាមបានឱ្យដឹងថា ក្នុងខែកញ្ញាឆ្នាំនេះ អតិរេកពាណិជ្ជកម្មរបស់ប្រទេសទាំងមូលត្រូវបានប៉ាន់ប្រមាណមានចំនួន ២,២៩ពាន់លានដុល្លារអាមេរិក ដែលរួមចំណែកបង្កើនអតិរេកពាណិជ្ជកម្មរបស់វៀតណាមក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៣ ឡើងដល់កម្រិត ២១,៦៨ ពាន់លានដុល្លាអាមេរិក។
ការកែច្នៃបង្គាសម្រាប់នាំចេញនៅក្រុមហ៊ុនអភិវឌ្ឍន៍សេដ្ឋកិច្ច Duyen Hai - COFIDEC។ រូបថត៖ Hong Dat/TTXVN |
ជាក់ស្តែង ការនាំចេញទំនិញក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះត្រូវបានប៉ាន់ប្រមាណថា មានចំនួន ២៥៩,៦៧ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៨,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងរចនាសម្ព័ន្ធនៃទំនិញនាំចេញក្នុងរយៈពេល ៩ ខែដើមនៃឆ្នាំនេះ ក្រុមទំនិញឧស្សាហកម្មកែច្នៃមានចំនួនប្រមាណ ២២៩,២២ ពាន់លានដុល្លារអាមេរិក ស្រូបយកជាង ៨៨% ។
ទាក់ទងនឹងការនាំចូលទំនិញ តម្លៃនាំចូលទំនិញក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណឈានដល់ ២៣៧,៩៩ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១៣,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចូលវត្ថុធាតុដើមសម្រាប់ផលិតកម្មត្រូវបានប៉ាន់ប្រមាណឈានដល់ ២២៣,០៨ ពាន់លានដុល្លារអាមេរិកដែលស្មើនឹងជាង ៩៣% ។
ទាក់ទិននឹងទីផ្សារនាំចូលនិងនាំចេញទំនិញក្នុងរយៈពេល៩ខែដើមឆ្នាំនេះ អាមេរិកគឺជាទីផ្សារនាំចូលទំនិញវៀតណាមធំជាងគេដែលមានចំណូលប្រមាណជាង ៧០ពាន់លានដុល្លារ។ ចិនជាប្រទេសនាំចេញធំជាងគេចូលមកវៀតណាមដោយមានចំណូលប្រហែលជាង៧៩ពាន់លានដុល្លារអាមេរិក៕