ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ជិត ១៦.០០០ករណី, អ្នកជំងឺជាង ២៤.០០០ នាក់បានជាសះស្បើយ
(VOVWORLD) - គិតមកដល់ពេលនេះ ចំនួនករណីជាសះស្បើយសរុបមានចំនួន ១.៣៩៧.១៥៧ ករណី។
យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីជំងឺរាតត្បាតកូវីដ-១៩ នៅថ្ងៃទី ០៣ ខែមករា របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតតឹ្រមម៉ោង ១៦:០០ ថ្ងៃទី ២ ខែមករា ដល់ម៉ោង ១៦:០០ ថ្ងៃទី ៣ ខែមករា ប្រព័ន្ធជាតិនៃការគ្រប់គ្រងករណីជំងឺកូវីដ-១៩ បានកត់ត្រាករណីឆ្លងថ្មីកូវីដ ១៩ចំនួន ១៥.៩៣៦ នាក់ ក្នុងនោះ ករណីនាំចូលចំនួន ២០ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ហើយករណីចំនួន ១៥.៩១៦ ករណីត្រូវបានកត់ត្រាក្នុងប្រទេសនៅតាមខេត្ត ក្រុងចំនួន ៦០ ទូទាំងប្រទេស។ ក្នុងថ្ងៃទី ៣ ខែមករានេះ វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ២៤.៤៦១ នាក់ និងស្លាប់ ១៩០ នាក់។
ចាប់តាំងពីការចាប់ផ្តើមផ្ទុះជំងឺរាតត្បាតមក វៀតណាមមានអ្នកឆ្លងចំនួន ១.៧៧៨.៩៧៦ នាក់ ស្ថិតក្នុងចំណាត់ថ្នាក់ ៣១/២២៤ ប្រទេស និងតំបន់ដែនដី ខណៈដែល សមាមាត្រនៃការឆ្លង/មនុស្ស ១ លាននាក់ វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់ ១៣៨/២២៤ ប្រទេសនិងតំបន់ដែនដី។ គិតមកដល់ពេលនេះ ចំនួនករណីជាសះស្បើយសរុបមានចំនួន ១.៣៩៧.១៥៧ ករណី។ ចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ ១៩ នៅប្រទេសវៀតណាម គិតមកដល់ពេលនេះ មានចំនួន ៣៣.០២១ ករណី ដែលស្មើនឹង ១.៩% នៃចំនួនអ្នកឆ្លងសរុប។
ចំនួនវ៉ាក់សាំងសរុបដែលបានចាករួចមាន ចំនួន ១៥៣.៥៩៦.៩៥០ ដូស ក្នុងនោះ ការចាកដូសទី ២ គឺបានចំនួន ៦៩.២៨៥.៩៦៧ ដូស និងដូសទី៣ បានចំនួន ៦.៥១៤.៤៨៤ ដូស។ អត្រាលើការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូសគឺ ៩៩.៦% ហើយអត្រានៃការចាក់គ្រប់ ២ ដូសគឺស្រូវយកចំនួន ៩០.៩% លើប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ៕