ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ខេត្តចំនួន ១០ មិនមានករណីឆ្លងថ្មីកូវីដ ១៩

(VOVWORLD) - នៅថ្ងៃទី ២ ខែឧសភានេះ អ្នកជំងឺចំនួន ១.០៩០ នាក់ត្រូវបានប្រកាសថាបានជាសះស្បើយ។ 

គិតត្រឹមម៉ោង ១៦:០០  ថ្ងៃទី ១ ឧសភា ដល់ម៉ោង ១៦:០០  ថ្ងៃទី ២ ឧសភា វៀតណាមបានកត់ត្រាករណីកូវីដ-១៩ ថ្មីចំនួន ៣.១២៣ ករណី ក្នុងនោះ ករណីនាំចូលមាន ១ករណីនិងចំនួន ៣.១២២ ករណីក្នុងស្រុក នៅតាមខេត្តក្រុង ៥៣/៦៣។ ដូច្នេះហើយ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានតំបន់ចំនួន ១០ ដែលមិនមានករណីឆ្លងថ្មីនៃកូវីដ ១៩ ទេ។ បច្ចុប្បន្ន វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ១០.៦៥៦.៦៤៩ករណី។

នៅថ្ងៃទី ២ ខែឧសភានេះ អ្នកជំងឺចំនួន ១.០៩០ នាក់ត្រូវបានប្រកាសថាបានជាសះស្បើយ។ រហូតមកដល់ពេលនេះ ចំនួនករណីជាសះស្បើយសរុបមានចំនួន ៩.២៦៥.៤៥៦ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ចំនួន ២ នាក់ទៀត ដោយសារ កូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ