ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកវៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៥,២២៧ ករណី

(VOVWORLD) - ក្នុងថ្ងៃទី៣០ ខែតុលា វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ២,២០៤នាក់ ហើយស្លាប់ ៦៤នាក់។

យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីការរាតត្បាតនៃជំងឺកូវីដ-១៩ នៅថ្ងៃទី៣០ ខែតុលា របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតចាប់ពីម៉ោង ១៦ ថ្ងៃទី ២៩ ខែតុលា ដល់ម៉ោង ១៦ ថ្ងៃទី ៣០ ខែតុលា ប្រព័ន្ធជាតិគ្រប់គ្រងករណីកូវីដ-១៩ បានកត់ត្រាអ្នកឆ្លងថ្មីចំនួន ៥,២២៧នាក់ ដែលក្នុងនោះ ករណីនាំចូលចំនួន ៣ ត្រូវបានធ្វើចត្តាឡីស័ក ហើយករណីចំនួន ៥,២២៤ ត្រូវបានកត់ត្រាក្នុងប្រទេស (កើនឡើង ៣៣៥ ករណីបើធៀបនឹងថ្ងៃមុន) នៅក្នុងខេត្ត-ក្រុងចំនួន ៥០។ ក្នុងថ្ងៃទី៣០ ខែតុលា វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ២,២០៤នាក់ ហើយស្លាប់ ៦៤នាក់។

មកទល់ពេលនេះ ចំនួនអ្នកជាសះស្បើយសរុបមានចំនួន ៨១៨,៣៣៦នាក់។ ចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ-១៩ នៅប្រទេសវៀតណាម រហូតមកដល់ពេលនេះមានចំនួន ២២,០៣០នាក់ ស្មើនឹង ២,៤% នៃចំនួនករណីសរុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ