ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ជាង ១,៨លាននាក់
(VOVWORLD) - រុស្សីជាប្រទេសដែលមានចំនួនករណីឆ្លងជំងឺថ្មីច្រើនជាងគេ ដោយមាន ១៨០.០៧១ ករណី ខណៈពេលដែលឥណ្ឌាមានចំនួនករណីស្លាប់ច្រើនបំផុត ដោយមាន ៨៩៧ នាក់។
(រូបថត៖ AFP/TTXVN)
|
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ២ ថ្ងៃទី ៧ ខែកុម្ភៈ (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួន ៣៩៥.៨០២.៧៩៨ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៥.៧៥៨.៣៨៧នាក់។ មានអ្នកជំងឺចំនួណ ៣១៤.៦០៦.៦៦២ នាក់បានជាសះស្បើយ។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ១.៨៥៨.១៧១ នាក់ និងករណីស្លាប់ចំនួន ៦.៣៤៦នាក់បន្ថែមទៀត។ រុស្សីជាប្រទេសដែលមានចំនួនករណីឆ្លងជំងឺថ្មីច្រើនជាងគេ ដោយមាន ១៨០.០៧១ ករណី ខណៈពេលដែលឥណ្ឌាមានចំនួនករណីស្លាប់ច្រើនបំផុត ដោយមាន ៨៩៧ នាក់៕