ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ-១៩ជិត៣២៤.០០០ ករណីបន្ថែមទៀត
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ១កន្លះ ព្រឹក ថ្ងៃទី ១០ ឧសភា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួនជាង ៥១៧,៦ លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៦,២៧៧ លាននាក់។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងថ្មីជិត ៣២៤.០០០ និងករណីស្លាប់ជិត ១.០០០ ករណី។ សហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលរងផលប៉ះពាល់ដោយជំងឺនេះច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នក ឆ្លងជិត ៨៣,៧ លាននាក់ និងមានអ្នកស្លាប់ជាង ១ លាននាក់។
ក្នុងពេលជាមួយគ្នានោះ ចំនួនករណីឆ្លងកូវីដ-១៩ ថ្មីនៅប្រទេសកូរ៉េខាងត្បូង បាន កើនឡើងជាថ្មីម្តងទៀត ឡើងដល់ជាង ៤០.០០០ ករណី ក្នុងបរិបទដែលប្រទេស នេះ បន្ធូរបន្ថយការរឹតត្បិតលើការការពារ និងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីនាំប្រទេសត្រឡប់ទៅស្ថានការណ៍ប្រក្រតីភាពឡើងវិញដូចមុនជំងឺរាតត្បាត។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងកូវីដ ជិត ៥០.០០០ ករណី និង ករណីស្លាប់ ៦២ នាក់៕