ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ក្នុងប្រទេសចំនួន ១២.៤៧៧ ករណី

(VOVWORLD) - ដែលក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន ៤ ករណី ហើយករណីទាំងនេះត្រូវបានដាក់នៅដាច់ដោយ ឡែកភ្លាម។ ដោយឡែក ទីក្រុងហូជីមិញ មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៧.១២២ នាក់។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ក្នុងប្រទេសចំនួន ១២.៤៧៧ ករណី - ảnh 1ការយកសំណាកទៅធ្វើតេស្តតេស្តរកមេរោគ SARS-CoV-2 សម្រាប់ប្រជាជននៅតំបន់ដែលមានហានិភ័យខ្ពស់ (រូបថត៖ TTXVN)

យោងតាមពត៌មាន របស់ក្រ សួងសុខាភិបាលវៀតណាម គិតត្រឹមម៉ោង ១៧ ថ្ងៃទី ៥ កញ្ញា ដល់ម៉ោង ១៧ ថ្ងៃទី ៦ កញ្ញា ប្រទេសវៀតណាមបាន កត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១២.៤៨១ ករណី ដែលក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន ៤ ករណី ហើយករណីទាំងនេះ ត្រូវបានដាក់នៅដាច់ដោយឡែកភ្លាម។ ដោយឡែក ទីក្រុងហូជីមិញ មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៧.១២២ នាក់។

នៅថ្ងៃទី ៦ ខែកញ្ញានេះ អ្នកជំងឺកូវីដ ១៩ ចំនួន ៩.៧៣០ នាក់ត្រូវបានប្រកាសជាសះស្បើយនិងមានអ្នកស្លាប់ចំនួន ៣១១ នាក់។

ដូច្នេះចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត វៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៥៣៦.៧៨៨ ករណី។ ករណីព្យាបាលជាសះស្បើយសរុបមានចំនួន ៣០១.៤៥៧ នាក់។

មានខេត្ត - ក្រុងចំនួន ៩/៦៣ ដែលឆ្លងកាត់រយៈពេល ១៤ថ្ងៃ មិនបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងប្រទេស គឺ៖ ខេត្ត Bac Kan, Tuyen Quang, Lai Chau, Hoa Binh, Yen Bai, Ha Giang, Thai Nguyen, Dien Bien និង Vinh Phuc៕

ប្រតិកម្មទៅវិញ

ផ្សេងៗ