(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក (ចាប់ពីម៉ោង ៦ ព្រឹក ថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមេសា) វៀតណាមមិនបានរកឃើញករណីឆ្លងថ្មី COVID-19 នោះទេ។
ចំនួនអ្នកឆ្លង COVID-19 នៅវៀតណាមបច្ចុប្បន្នមានចំនួន ២៦៨ នាក់។ នៅថ្ងៃទី ១៧ ខែមេសានេះ អ្នកជំងឺឆ្លង COVID-19 ចំនួន ១៤ នាក់ទៀត គ្រោងនឹងប្រកាសជាសះស្បើយ។
ក្នុងពេលជាមួយគ្នានោះ នៅលើពិភពលោកមានករណីឆ្លងសរុបចំនួន ២.១៨១.១៣១ ករណី និងមានអ្នកស្លាប់ចំនួន ១៤៥.៤៦៦ នាក់ ដោយសារវីរុស SARS-CoV-2 ដែលបណ្តាលឲ្យមានជំងឺ COVID-19។ ជំងឺនេះបានរាលដាលដល់ ប្រទេសនិងតំបន់ដែនដីចំនួន ២១០។
សហរដ្ឋអាមេរិកនៅតែចំណុចកណ្តាលនៃការផ្ទុកជំងឺ COVID-19 ដែលមានអ្នកឆ្លងចំនួន ៦៧៧.០៥៦ នាក់។ បន្ទាប់មកគឺអេស្ប៉ាញ មានអ្នកឆ្លងចំនួន ១៨៤.៩៤៨ នាក់; អ៊ីតាលីមានចំនួន ១៦៨.៩៤១ នាក់; បារាំងមាន ១៦៥.០២៧ នាក់និងអាល្លឺម៉ង់មានចំនួន ១៣៧.៦៩៨ នាក់។
ចំពោះមុខស្ថានភាពដ៏ស្មុគស្មាញនៃការរីករាលដាល COVID-19 នោះ រដ្ឋាភិបាលម៉ិចស៊ិចបានសម្រេច ពន្យាពេលវេលា រក្សាគម្លាតសង្គមរហូតដល់ថ្ងៃទី ៣០ខែឧសភា។
នៅទ្វីបអឺរ៉ុប ក្រុមប្រឹក្សាសហព័ន្ធស្វីសបានប្រកាសផែនការ បើកសាលារៀននិងភោជនីយដ្ឋានជាបណ្តើរៗ តាមរយៈបីដំណាក់កាល។ ប៉ុន្តែវិធានការ រក្សាគម្លាតសង្គមនៅតែត្រូវបានអនុវត្ត។
នៅទ្វីបអាស៊ី ប្រទេសកម្ពុជាបានប្រកាសពន្យារពេលនៃការហាមឃាត់ការធ្វើដំណើរសម្រាប់អ្នកដំណើរមកពីសហរដ្ឋអាមេរិក អ៊ីរ៉ង់និងប្រទេសអឺរ៉ុបចំនួនបួនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ។
ក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃទី ១៦ ខែមេសាបានបញ្ជាក់ថា មានករណីឆ្លងថ្មីចំនួន ៧២៨ ករណី ដែលជាចំនួនកំណត់ត្រានៃករណីថ្មីក្នុងមួយថ្ងៃ ដែលធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 សរុបក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះកើនដល់ ៤.៤២៧ នាក់៕