ក្នុងរយៈពេល ២៥ ថ្ងៃជាប់ៗគ្នា វៀតណាមមិនមានករណីឆ្លងជំងឺរាតត្បាត Covid-19 ថ្មីនៅក្នុងសហគមន៍ទេ

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែឧសភា  វៀតណាមបានឈានដល់ថ្ងៃទី២៥  ហើយដោយគ្មានករណីឆ្លងជំងឺ Covid-19 ណាមួយក្នុងសហគមន៍ទេ។
ក្នុងរយៈពេល ២៥ ថ្ងៃជាប់ៗគ្នា វៀតណាមមិនមានករណីឆ្លងជំងឺរាតត្បាត Covid-19 ថ្មីនៅក្នុងសហគមន៍ទេ - ảnh 1 រូបថតឧទាហរណ៍ (ក្រសួងសុខាភិបាលវៀតណាម)

យោងតាមព័ត៌មានចេញផ្សាយកាលពីម៉ោង ៦ ៖ ០០ នាព្រឹកថ្ងៃទី ១១ ខែឧសភា  របស់គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 បានឲ្យដឹងថា វៀតណាមបានឈានដល់ថ្ងៃទី២៥  ហើយដោយគ្មានករណីឆ្លងជំងឺ Covid-19 ណាមួយក្នុងសហគមន៍ទេ។

ក្នុងចំណោមអ្នកជំងឺចំនួន ២៨៨ នាក់ដែលត្រូវបានរកឃើញនៅវៀតណាម មានអ្នកជម្ងឺចំនួន ២៤១ នាក់ ត្រូវបានប្រកាសថាជាសះស្បើយនិងអនុញ្ញាតឲ្យចាក  ចេញពីមន្ទីរពេទ្យ។ នាបច្ចុប្បន្នមានអ្នកជម្ងឺត្រឹមតែចំនួន ៤៧ នាក់ ទៀតកំពុងសម្រាក ព្យាបាលនៅមណ្ឌលសុខភាពចំនួន ៦ នៅថ្នាក់មជ្ឈិមនិងនៅខេត្តនានា។ អ្នកជំងឺភាគច្រើនមានសុខភាពស្ថិរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ