ក្នុងឱកាសនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចូលរួមវេទិការ WEF Davos 2019៖ ពង្រឹងបរិយាកាសអន្ដរជាតិងាយស្រួលសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ
(VOVWORLD) - ទទួលតាមការអញ្ជើញរបស់ប្រធានស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក លោក Klaus Schwab នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូសនៃប្រទេសស្វីស ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩។
វេទិកា WEF Davos 2019 ក្រោមប្រធានបទ “សកលភាវូបនីយកម្ម ៤.០៖ កំណត់រចនាសម្ព័ន្ធសកលលោកក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤”។
បញ្ហាស្នូលដែលបានលើកមកពិភាក្សានៅវេទិកា WEF Davos 2019 គឺដើម្បីវាយតម្លៃពីផលប៉ះពាល់ យថាទស្សន៍និងពិភាក្សាអំពីកិច្ចសហប្រតិ បត្តិការ កិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហាភូមិសាស្រ្តនយោបាយ វាយតំលៃនិងលើកកម្ពស់កំណែទម្រង់ នៃក្របខ័ណ្ឌស្ថាប័នសកលលោកបច្ចុប្បន្ន ដើម្បីសមស្របទៅនឹងបរិបទ នយោបាយ សេដ្ឋកិច្ចនិងសង្គមជាដើម។
ការដែលនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំ WEF Davos 2019 នឹងរួមចំណែកផ្សព្វផ្សាយនូវសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងសមាហរណកម្មអន្តរជាតិរបស់វៀតណាមក្នុងឆ្នាំ ២០១៨ ផ្សព្វផ្សាយអំពីគោលនយោបាយនិងវិធានការនានា របស់រដ្ឋាភិបាលវៀត ណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅឆ្នាំ ២០១៩។ តាមនោះ រួមចំណែកពង្រឹងបរិយាកាសអន្តរជាតិងាយស្រួល សម្រាប់ការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៩៕