ក្នុងឱកាសបុណ្យឈប់សម្រាក ថ្ងៃទី ៣០ មេសា និង ថ្ងៃទី ១ ឧសភា វិស័យទេសចរណ៍បម្រើភ្ញៀវទេសចរប្រមាណ ៨ លាននាក់
(VOVWORLD) - នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានវាយតម្លៃថា៖ ក្នុងអំឡុងពេលឈប់សម្រាកឆ្នាំនេះ គោលដៅទេសចរណ៍សំខាន់ៗនៅទូទាំងប្រទេសសុទ្ធតែបានកត់សម្គាល់សញ្ញា វិជ្ជមានជាមួយនឹងចំនួនភ្ញៀវទេសចរណ៍កើនឡើងខ្ពស់។
រូបថត៖ TTXVN |
នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) នាយប់ថ្ងៃទី ១ ឧសភាបានឲ្យដឹងថា៖ ក្នុងអំឡុងពេលឈប់សម្រាកនៃឱកាសទិវារំដោះភាគខាងត្បូង - ឯកភាពប្រទេសជាតិ ៣០ មេសា និងទិវាពលកម្មអន្តរជាតិ ១ ឧសភា (ចាប់ពីថ្ងៃទី ២៧ មេសា ដល់ ថ្ងៃទី ១ ឧសភា) វិស័យទេសចរណ៍បានបម្រើភ្ញៀវទេសចរប្រមាណ ៨ លាននាក់ កើនឡើងជាង ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានវាយតម្លៃថា៖ ក្នុងអំឡុងពេលឈប់សម្រាកឆ្នាំនេះ គោលដៅទេសចរណ៍សំខាន់ៗនៅទូទាំងប្រទេសសុទ្ធតែបានកត់សម្គាល់សញ្ញា វិជ្ជមានជាមួយនឹងចំនួនភ្ញៀវទេសចរណ៍កើនឡើងខ្ពស់។ ដោយសារពេលវេលាឈប់សម្រាករយៈពេលវែង ហើយអាកាសធាតុក្តៅស្អុះស្អាប់ ភ្ញៀវទេសចរភាគច្រើនបានជ្រើសរើសគោលដៅទេសចរណ៍សមុទ្រដូចជា៖ Quang Ninh, Thanh Hoa, Nghe An, Binh Dinh, Phu Yen, Nha Trang, Binh Thuan, Ba Ria - Vung Tau ឬលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍វប្បធម៌អូកូឡូស៊ីនៅជិតទីក្រុងធំៗ។
ជាពិសេស ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (១៩៥៤-២០២៤) គោលដៅនានានៅទីក្រុង Dien Bien បានស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះករផងដែរកុះករផងដែរ៕