កន្លែងបោះឆ្នោតនៅរាជធានីបាងកករបស់ថៃត្រូវបានផ្អាកដោយបាតុករ
|
កន្លែងបោះឆ្នោតយ៉ាងតិចបំផុតចំនួន ១៦ កន្លែងនៅរាជធានីបាងកករបស់
ថៃត្រូវបានផ្អាកដោយបាតុករ។ (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៦ មករា កន្លែងបោះឆ្នោតយ៉ាងតិចបំផុតចំនួន ១៦ កន្លែងនៅរាជធានីបាងកករបស់ថៃត្រូវបានផ្អាកដោយសកម្មភាពរារាំងរបស់
បាតុករ។ សកម្មភាពបោះឆ្នោតនៅបណ្ដាខេត្តភាគខាងត្បូងថៃក៏ត្រូវបានផ្អាក
ផង ដែរ ខណៈដែល ប្រជាជនថៃបានទៅបោះឆ្នោតធម្មតានៅតំបន់ភាគខាង
ជើង ភាគឦសាននិងភាគកណ្ដាលប្រទេសនេះ។ នាប្ចុប្បន្ន ស្ថានភាពអំពើហឹង្សារ
មិន ទាន់កើតមានឡើងទេ។ មុននោះ នាថ្ងៃទី ២៥ មករា គណៈកម្មាធិការជាតិ
រៀបចំ ការបោះឆ្នោតថៃ (EC) បានឲ្យដឹងថា៖ បណ្ដាកន្លែងបោះឆ្នោតដោយឡែក
អាចផ្អាកការបោះឆ្នោតមុនកាលកំណត់ ក្នុងករណី បាតុការហ៊ុំព័ទ្ធទីកន្លែងនោះ។
នាថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រីបណ្តោះអាសន្នថៃ លោក Phongthep Thepkajana
បានឲ្យដឹងថា៖ EC នឹងជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra
នាថ្ងៃទី ២៨ មករា ដើម្បីពិភាក្សាអំពីការផ្អាកការបោះឆ្នោត នេះ៕