ក្បួនរថយន្តជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិ មកដល់ទីក្រុង Darfur ភាគខាងកើត ប្រទេសស៊ូដង់
(VOVWORLD) - កាលពីម្សិលមិញ ការិយាល័យអង្គការសហប្រជាជាតិសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានប្រកាសថា ក្បួនរថយន្តជំនួយមនុស្សធម៌របស់ខ្លួនបានមកដល់ទីក្រុង Darfur ខាងកើតហើយ។
ជនភៀសខ្លួនទទួលបានជំនួយស្បៀងអាហារនៅ Bentiu ប្រទេសស៊ូដង់ខាងត្បូង ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ (រូបថត៖ AFP/TTXVN) |
នេះជាលើកទីមួយហើយ ចាប់តាំងពីការផ្ទុះឡើងនៃការប្រយុទ្ធគ្នានៅក្នុងប្រទេស ស៊ូដង់ កាលពីពាក់កណ្តាលខែមេសា ដែលក្បួនរថយន្តជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិបានមកដល់តំបន់ពោលខាងលើ។ នៅក្នុងសេចក្តីប្រកាសមួយ OCHA បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់វិធីសាស្រ្តមនុស្សធម៌បន្ថែមទៀតដើម្បីឱ្យតំបន់កសិកម្មទាំងអស់នៃ Darfur ទទួលបានអត្ថប្រយោជន៍ពីការផ្គត់ផ្គង់គ្រាប់ពូជ។ ភាគីទាំងអស់ក៏បង្កលក្ខណៈងាយស្រួលសម្រាប់កសិករឲ្យមានលទ្ធភាពទទួលបានដីស្រែចំការ និងធានាថា ពួកគេត្រូវបានការពារនៅពេលដាំដុះ និងប្រមូលផលដំណាំ។ OCHA បញ្ជាក់ថា ការដែលរដូវកាលដំណាំដាំដុះរងបរាជ័យ នឹងមានផលវិបាកធ្ងន់ធ្ងរជាងនេះសម្រាប់សហគមន៍ទាំងអស់នៅក្នុងទីក្រុង Darfur។
ទន្ទឹមនឹងនោះ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងក្រុមប៉ារ៉ាយោធានៃកងកម្លាំងឆ្លើយតបរហ័ស (RSF) នៅតែបន្ត។ សាក្សីបាននិយាយថា ការបាញ់ផ្លោងយ៉ាងខ្លាំងបានកើតឡើងកាលពីម្សិលមិញនៅក្នុងទីប្រជុំជនចាស់ Omdurman ដែលជំរុញឱ្យមនុស្សជម្លៀសចេញ។ ការប្រយុទ្ធគ្នារវាងភាគីទាំងពីរបានបំផ្លិចបំផ្លាញ ផ្ទះសម្បែងជាច្រើនខ្នង។ ស្ថិតិបង្ហាញថាយ៉ាងហោចណាស់មនុស្ស ៥ នាក់ត្រូវបានស្លាប់។
កាលពីម្សិលមិញផងដែរ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានសង្កត់ធ្ងន់ថា ប្រទេសជិតខាងរបស់ស៊ូដង់ ចាំបាច់ត្រូវមានសំឡេងរួបរួមមួយ ដើម្បីបញ្ចុះបញ្ចូលភាគីក្នុងប្រទេសអាហ្រ្វិកខាងកើតនេះ ឱ្យបញ្ឈប់សកម្មភាពអរិភាព៕