កម្ពុជា-កូរ៉េខាងត្បូងចាប់ផ្ដើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

(VOVWORLD) - នាថ្ងៃទី៩ កក្កដា កម្ពុជានិងកូរ៉េខាងត្បូងបានបើកជំនួបចរចាតាម ប្រព័ន្ធវីដេអូលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដោយមាន ការចូលរួមរបស់រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្រ្តី ពាណិជ្ជកម្មកូរ៉េខាងត្បូងលោកស្រី Yu Myung Hye។ 
កម្ពុជា-កូរ៉េខាងត្បូងចាប់ផ្ដើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី - ảnh 1 គណៈប្រតិភូកម្ពុជាចូលរួមជំនួបចរចា។ (រូបថត៖ Freshnews)

មុននោះ ភាគីទាំងពីរ បានសិក្សាពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយ ឯកភាពលើគោលការណ៍នៃការចរចា។ នៅក្នុងជំនួបចរចានេះ រដ្ឋមន្រ្តី ពាណិជ្ជកម្មនៃប្រទេសទាំងពីរបានសម្ដែងនូវសុទិដ្ឋិនិយមចំពោះការ សម្រេចបានកិច្ចព្រមព្រៀងនេះយ៉ាងឆាប់រហ័ស តាមនោះជួយស្ដារសេដ្ឋ កិច្ចនៃប្រទេសរៀងៗខ្លួនឡើងវិញក្រោយវិបត្តិជម្ងឺ Covid-19។ ក្នុងឱកាស នេះដែរ រដ្ឋមន្រ្តីទាំងពីរក៏បានចែករំលែកទស្សនៈរួមស្ដីពីការគាំទ្រអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលដើរ តួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ប្រទេសជាសមាជិក ទាំងកំពុងអភិវឌ្ឍ និងអភិវឌ្ឍតិចតួច រួមទាំងប្រទេសកម្ពុជាផងដែរ។

គួរជម្រាបបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាង ត្បូងត្រូវបានរំពឹងទុកថា នឹងជាកាតាលីករដែលជួយពង្រឹងទំនាក់ទំនង សេដ្ឋកិច្ច នយោបាយ បង្កើនទំហំពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេស ទាំងពីរ។ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងក្នុងឆ្នាំ២០១៩មាន ប្រមាណ១ពាន់លានដុល្លាអាមេរិក កើនឡើង២៥៤%បើធៀបនឹងឆ្នាំ ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ