កម្ពុជា៖ការខ្វែងគំនិតរវាងCPPនិងCNRPអំពីកំណែទម្រង់ការបោះឆ្នោត

(VOVworld)-នាថ្ងៃទី១១មិនាគណៈបក្សប្រជាជនកម្ពុជា(CPP)និងគណៈបក្ស
សង្គ្រោះជាតិ(CNRP)បានចេញសេចក្តីថ្លែងការ បន្ទាប់ពីទទួលបរាជ័យក្នុងកិច្ច
ចរចាររវាងគណៈបក្សទាំងពីអំពីកំណែទម្រង់នៃការបោះឆ្នោត។

កម្ពុជា៖ការខ្វែងគំនិតរវាងCPPនិងCNRPអំពីកំណែទម្រង់ការបោះឆ្នោត - ảnh 1
តំណាង CPP និង CNRP ក្នុងកិច្ចប្រជុំ១ប្រកាសលទ្ធផលសម័យប្រជុំ
(រូបថតៈ Phung Viet Hung/TTXVN)

        តាមCPPថា ការដែលភាគីទាំងពីរពុំនាំចេញសេចក្តីថ្លែងការរួមបន្ទាប់ពីកិច្ច​ចរចារនាថ្ងៃទី១០មិនាគឺដោយសារ  CNRP ចង់ថា តួនាទីរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (NEC)ត្រូវបានកំណត់ច្បាស់ក្នុងរដ្ឋធម្មនុញ្ញ ហើយការ ជ្រើសរើសសមាសភាពរបស់ NEC ត្រូវទទួលបានការយល់ព្រមលើសម្លេង២/៣
នៃសមាជិក សមាជិការសភាដែលមាន១២៣អាសនៈក្នុងរដ្ឋសភា។ សេចក្តីថ្លែង
ការបាន លើកច្បាស់ថា  CPP អស់សង្ឃឹមដោយសារ CNRP បានប្រើប្រាស់បញ្ហា
ដែល អាចជាឧបស័គ្គធ្វើជាលក្ខ័ណ្ឌសម្រាប់ដំណើការកែទម្រង់នៃការបោះឆ្នោត។
ក្នុង ពេលនោះ សេចក្តីថ្លែងការរបស់ CNRP ឲ្យដឹងថា ការដែលភាគីទាំងពីរមិន
ឈានដល់សម្រេចកិច្ចព្រមព្រៀងដោយសារ CPP បដិសេធសំណើររបស់CNRP
ហើយ CNRP ត្រៀមខ្លួនជាស្រេចបន្តកិច្ចចរចារជាមួយ CPP ឲ្យតែគណៈបក្ស នេះយល់ព្រមលើបណ្តាសំណើរពោលខាងលើរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ