កម្ពុជាគោរពចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយជាមួយវៀតណាម

(VOVWORLD) - នេះជាប្រសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន នៅ ក្នុងពិធីទទួលជួបជាមួយគណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់ នៃ កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក Luong Cuong លេខាមជ្ឈឹមបក្សនិងជាប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជន វៀតណាម ដែលកំពុងបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨។

កម្ពុជាគោរពចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយជាមួយវៀតណាម - ảnh 1ឧត្តមសេនីយ៍ឯក លោក Luong Cuong អញ្ជើញជួបសម្តែងការគួរសមចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន (រូបថតៈ VOV)

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលវៀតណាម ដែលកន្លងមកបានជួយដល់កម្ពុជា។ សម្តេចតេជោ បាន គូសបញ្ជាក់ថា ភាពរស់រានមានជីវិត និងភាពរុងរឿងរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បានពីការចូលរួមចំណែករបស់វៀតណាមបានឡើយ។

រីឯឧត្តមសេនីយ៍ឯក លោក Luong Cuong បានអះអាង បក្ស រដ្ឋាភិបាលនិងប្រជា ជនវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងជួយឧបត្ថម្ភរបស់រាជរដ្ឋាភិ បាលប្រជាជននិងកងយោធខេមរៈភូមិន្ទចំពោះវៀតណាម ព្រមទាំងមានបំណង ចង់ឲ្យសម្តេចនាយក បន្តការយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួល ដើម្បី អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមនិងអគ្គនាយកដ្ឋានយោធសេវាការពារជាតិកម្ពុជា អនុវត្តល្អរាល់ខ្លឹមសារសហប្រតិបត្តិការ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ