កម្ពុជាចាប់ខ្លួនមន្ត្រីCNRPដែលមូលបង្កាច់គោលនយោបាយរបស់វៀតណាម
(VOVworld)-ប្រធានប្រតិបត្តិគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) នៅ ស្រុកព្រៃ
កប្បាសខេត្តតាកែវ លោក ជា តាំងសន នាថ្ងៃទី៧កញ្ញាត្រូវប៉ូលីស ចាប់ខ្លួនពីបទ
ចែកចាយឯកសារមានព័ត៌មានខុសឆ្គងស្តីពីគោលនយោបាយ របស់វៀតណាម
ចំពោះកម្ពុជា ដែលជះឥទ្ធិពលដល់សន្តិសុខជាតិ។ ប៉ូលីស ខេត្តតាកែវបានឲ្យដឹង
ថា នាថ្ងៃទី២៩សីហា នៅក្នុងការជួបជុំគ្នាជនគាំទ្រ គណៈបក្ស CNRP នៅស្រុកព្រៃ
កប្បាស លោក ជាតាំងសន បានចែកចាយ ខិតប័ណ្ណមូលបង្កាច់វៀតណាមប្រើប្រាស់
គោលនយោបាយបំផ្លិចបំផ្លាញកម្ពុជា។ ប៉ូលីសបានបញ្ជាក់ថា ខ្លឹមសារនៅខិតប័ណ្ឌ
ដែលលោក ជា តាំងសនចែក ចាយគឺគ្មានមូលដ្ឋាន ដូច្នេះទង្វើនេះត្រូវបានចាត់ទុក
ថាជះឥទ្ធិពលដល់ សន្តិសុខជាតិ។
មុននោះ នាថ្ងៃទី១៥សីហា ប៉ូលីសកម្ពុជាក៏បានចាប់ខ្លួនព្រឹទ្ធសមាជិក CNRP
ហ៊ុង សុខហួរ ដោយសារលោករូបនេះ បានក្លែងក្លាយសន្ធិសញ្ញារវាង កម្ពុជានិង
វៀតណាមស្តីពីបញ្ហាព្រំដែនផងដែរ៕