កម្ពុជាជម្រុញខ្លាំងសកម្មភាពស្វែងរកនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីស្មគ្រចិត្ត វៀតណាម

កម្ពុជាជម្រុញខ្លាំងសកម្មភាពស្វែងរកនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីស្មគ្រចិត្ត វៀតណាម - ảnh 1
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថតៈ Xuân Khu/Vietnam+)


(VOVworld)-នាព្រឹកថ្ងៃទី១៦កក្កដា នៅបញ្ជាការដ្ឋានកងយោធភូមិពិសេស របស់
កងយោធពលខែមរៈភូមិន្ទនៅខេត្ត​កណ្តាលរបស់កម្ពុជា ការិយាល័យអនុព័ន្ធយោ
ធាវៀតណាមប្រចាំនៅកម្ពុជា បានមានជំនួបជាមួយតំណាងនៃកងយោធភូមិ ពិសេសនិងថ្នាក់ដឹកនាំខេត្ត កំពង់ឆ្នាំង ខេត្តកណ្តាល និងទីក្រុងភ្នំពេញ សំដៅ
ពិភាក្សាអំពី ផែនការជម្រុញសកម្មភាពស្វែងរក ជិកគាស់ និងធ្វើមាតុភូមិនិវត្តន៍
អដ្ឋិធាតុយុទ្ធជនពលីស្មគ្រចិត្តវៀតណាម ដែលពលីជីវិតក្នុងសង្គ្រាមនៅតំបន់
ទាំង៣ ពោលខាងលើ​ ព្រមទាំងបន្តរាល់សកម្មភាពនេះ តាមកិច្ចព្រមព្រៀងដែល
គណៈ កម្មការទទួលបន្ទុកបញ្ហានេះនៃប្រទេសទាំងពីរបានចុះហត្ថលេខា។
វរសេនីយ៍ឯក  Nguyen Anh Dung អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាបាន
ប្រគល់ប្រាក់ ចំនួន៣៤ពាន់ដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភសកម្មភាពប្រមូល
ផ្តុំព័ត៌មាន  ស្វែងរក ជិកគាស់និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីស្មគ្រចិត្ត
វៀតណាម សម្រាប់តំណាងកងយោធភូមិពិសេស រដ្ឋអំណាចខេត្ត កណ្តាលកំពង់
ឆ្នាំងនិងទីក្រុង ភ្នំពេញ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ