កម្ពុជាជួយឧបត្ថម្ភវៀតណាមនូវសំភារៈ បរិក្ខាពេទ្យ និងថវិកា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

(VOVWORLD) - សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយថវិកា និងម៉ាស់នេះ បង្ហាញនូវស្មារតីរួមសហការគ្នាក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១  បានសម្រេចឧបត្ថម្ភវៀតណាមថវិកា និងសំភារៈបរិក្ខាពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក្នុងបរិបទ ដែលទីក្រុងហូជីមិញកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩។

ជាក់ស្ដែងកម្ពុជាបានជួយឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និង មានម៉ាស់ធម្មតាចំនួន ១លានម៉ាស់ និងម៉ាស់វេជ្ជសាស្ត្រចំនួន ១០ម៉ឺនម៉ាស់ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០ គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយថវិកា និងម៉ាស់នេះ បង្ហាញនូវស្មារតីរួមសហការគ្នាក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ