កម្ពុជា​នឹង​ចាប់ផ្តើម​សាងសង់​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ជាមួយ​​វៀតណាម​នៅ​ឆ្នាំ​២០២៣

(VOVWORLD) - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ជាមួយទីក្រុងបាវិត ខេត្តស្វាយរៀង ជាប់ច្រកព្រំដែន Moc Bai (ម៉ុកបៃ) ខេត្ត Tay Ninh (តៃនិញ) របស់វៀតណាម នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ ដោយមានតម្លៃសាងសង់ត្រូវបានប៉ាន់ស្មានជាង ១,៦ ពាន់លានដុល្លារ។
កម្ពុជា​នឹង​ចាប់ផ្តើម​សាងសង់​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ជាមួយ​​វៀតណាម​នៅ​ឆ្នាំ​២០២៣ - ảnh 1ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ (រូបថត៖ thanhnien.vn)

នាថ្ងៃទី១០ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿននេះ មានប្រវែង១៣៨គីឡូម៉ែត្រ រួមទាំងការសាងសង់ស្ពានមួយឆ្លងកាត់ទន្លេមេគង្គផងដែរ ដោយចំណាយថវិកាសរុបប្រមាណ ១.៦ពាន់លានដុល្លារអាមេរិក។ តាមការគ្រោងទុក កម្ពុជានឹងចាប់ផ្តើមសាងសង់ខ្សែផ្លូវនេះនៅឆ្នាំ ២០២៣ ហើយនឹងបញ្ចប់នៅចុងឆ្នាំ ២០២៦ ឬដើមឆ្នាំ ២០២៧។ ផ្លូវល្បឿនលឿននេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការតភ្ជាប់បណ្តាប្រទេសចិន មីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ