កម្ពុជានិងថៃបានឯកភាពដោះស្រាយជំលោះព្រំដែន

(VOVworld) – មជ្ឍដ្ឋានមន្ត្រីកម្ពុជានិងថៃបានឯកភាពដោះស្រាយជំលោះព្រំដែនជំវិញ
ប្រាសាទ ព្រះវិហារ តាមរយៈ ពិធីសារ (MOU) ដែលត្រូវ បានចុះហេត្ថលេខា នាឆ្នាំ
២០០០ និងបណ្ដាសេចក្តីសម្រេចចិត្តរបស់តុលាការ យុតិ្តធម៌អន្តរជាតិ (ICJ) ។ នាថ្ងៃទី
២៦ កុម្ភៈ ក្នុងជំនួបចរចារមួយ រដ្ឋមន្ត្រីក្រសួង​ការពារជាតិកម្ពុជា នាយ​ឧត្តម​សេនីយ៍
ទៀ បាញ់ និងសមភាគីថៃ នាយ​ឧត្តម​សេនីយ៍ Sukumopl Suwanatat បានអនុញ្ញត្តឲ្យ
គណៈកម្មាធិការចំរុះកម្ពុជា-ថៃ ដំណើរការស្វែងរកនិងបំផ្លាញមីន ព្រមទាំង វ៉ាស់វែង
តាមបណ្ដោយតំបន់ ព្រំដែនជំលោះនៅជំវិញប្រាសាទ ព្រះវិហារ។ ភាគីថៃក៏បានជូន
ដំណឹងជាមួយ ភាគីកម្ពុជាអំពីពេលវេលាដកកងទ័ពចេញពីតំបន់គ្មានកាងទ័ពនៅ
ប្រាសាទ ព្រះវិហារ។ ទន្ទឹមនឹងនោះ ភាគីថៃអំពាវនាវឲ្យកម្ពុជាមានវិធានការរាំងស្កាត់
នឹងស្ថានភាពប្រជាជនកម្ពុជាឆ្លងកាត់ព្រំដែនចូលមកលួចកាប់ឈើរ។ កិច្ចប្រជុំរវាង
រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំង ២ បានប្រព្រឹត្តទៅមុនពេល ICJ បើកសម័យ
ដោះសារ នាខែមេសាខាងមុខ ដើម្បីពិនិត្យមើលឡើងវិញសេចក្តីសម្រេចចិត្តឆ្នាំ ១៩៦២ អំពីជំលោះជំវិញប្រាសាទ ព្រះវិហារ រវាងកម្ពុជានិងថៃ៕

កម្ពុជានិងថៃបានឯកភាពដោះស្រាយជំលោះព្រំដែន - ảnh 1
មជ្ឍដ្ឋានមន្ត្រីកម្ពុជានិងថៃបានឯកភាពដោះស្រាយជំលោះ ព្រំដែនជំវិញ ប្រាសាទ ព្រះវិហារ តាមរយៈ ពិធីសារ (MOU) ដែលត្រូវ បានចុះហេត្ថលេខា នាឆ្នាំ ២០០០ និងបណ្ដាសេចក្តីសម្រេចចិត្តរបស់តុលាការ យុតិ្តធម៌អន្តរជាតិ (ICJ) ។
(Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ