កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូល ASEM ១៣ ដូចដែលបានគ្រោងទុក

(VOVWORLD) - លោក លុយ ដាវីត បានសង្កត់ធ្ងន់ថា គណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូល ASEM 13 និង លេខាធិការដ្ឋាននៃគណៈកម្មការនេះ កំពុងបន្តបំពេញការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ ASEM 13 ដែលត្រូវទទួល បានឯកភាពពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកនានា។
កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូល ASEM ១៣ ដូចដែលបានគ្រោងទុក - ảnh 1 ទិដ្ឋភាពផ្លូវមួយនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី៣០ មីនា ឆ្នាំ២០២០ (រូបថត៖ AFP/TTXVN)

រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM 13) លោក លុយ ដាវីត បានឲ្យដឹងថាកម្ពុជានឹងរៀបចំកិច្ចប្រជុំ ASEM 13 នាថ្ងៃទី១៦ដល់ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះដូចដែល បានគ្រោងទុក។ លោក លុយ ដាវីត បានសង្កត់ធ្ងន់ថា គណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូល ASEM 13 និង លេខាធិការដ្ឋាននៃគណៈកម្មការនេះ កំពុងបន្តបំពេញការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ ASEM 13 ដែលត្រូវទទួល បានឯកភាពពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកនានា។

យោងតាមលោក លុយ ដាវីត ជំងឺរាតត្បាតសកល Covid-19 ជាកត្តាគ្រោះថ្នាក់ដែលអាចជះឥទ្ធិពលទៅលើផែនការរៀបចំកិច្ចប្រជុំ ASEM 13 ហើយកម្ពុជាកំពុងតាមដានយ៉ាងដិតដល់ការវិវត្តន៍នៃជំងឺឆ្លងនេះ នៅក្នុងប្រទេសនិងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ