កម្ពុជានឹងអញ្ជើញធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពាណិជ្ជកម្មឥណ្ឌា-កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម
(VOVWORLD) -កម្ពុជានឹងអញ្ជើញធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពាណិជ្ជកម្មឥណ្ឌា - កម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម លើកទី ៥ នៅថ្ងៃទី ២១ និង ២២ ខែឧសភា ខាងមុខនេះ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់និងពង្រឹងទំនាក់ទំនងលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវប្បធម៌ និងទេសចរណ៍ ជាពិសេស នាំមកនូវ ឱកាសក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម វិនិយោគ និងផ្លាស់ប្តូរព័ត៌មានរវាង ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅកិច្ចប្រជុំរវាងបណ្តាសហគ្រាសក្នុង គោលបំណងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗគ្នា។ កិច្ចប្រជុំនេះក៏ជាឱកាសមួយសម្រាប់មូលដ្ឋាននិងអង្គភាពអាជីវកម្មនានារបស់ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ជួបជុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ និង លើកឡើងគម្រោងជាក់លាក់នានា ក៏ដូចជា អំពាវនាវការវិនិយោគនិងចងសម្ព័ន្ធ ធ្វើអាជីវកម្ម ជាមួយគ្នា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចតំបន់ ផងដែរ៕