(VOVWORLD) - យោងតាមក្រសួងកសិកម្មកម្ពុជាថា កសិករនៃប្រទេសនេះបាននាំចេញស្រូវជិត ១ លានតោនមកកាន់ វៀតណាមចាប់តាំងពីដើមឆ្នាំនេះ។
កម្ពុជានាំចេញស្រូវជិត ១ លានតោនមកកាន់ វៀតណាមតាំងពីដើមឆ្នាំ |
យោងតាមតួរលេខជាក់លាក់បានបង្ហាញថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំនេះ កម្ពុជាបាននាំចេញស្រូវចំនួន ៩២១.០៤៧ តោនមកកាន់វៀតណាម។ ស្រូវទាំងនេះភាគច្រើនគឺមកពីខេត្តកណ្តាល ព្រៃវែង ស្វាយរៀង តាកែវ បាត់ដំបង និងកំពត។
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា លោក វេង សាខុន បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៩-២០២០ កម្ពុជា ផលិតបានស្រូវ ជិត ១១ លានតោន ដែលក្នុងនោះនាំចេញមកកាន់វៀតណាមជាង ២ លានតោន៕