កម្ពុជាបើកសម្ពោធផ្លូវក្រវ៉ាត់ក្រុងលេខ៣ តភ្ជាប់ជាមួយរាជធានីភ្នំពេញ
(VOVWORLD) - នាថ្ងៃទី ៣ ខែសីហា នៅខេត្តកណ្តាល កម្ពុជា បានប្រព្រឹត្តិទៅពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងលេខ ៣ តភ្ជាប់ជាមួយរាជធានីភ្នំពេញ ដែលមានទុនវិនិយោគសរុបចំនួន ៤៦៤ លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាត់ខ្សេបូបើកសម្ពោធផ្លូវក្រវ៉ាត់ក្រុងលេខ៣ នៅខេត្តកណ្តាល កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។ រូបថត៖ THX/VNA |
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។ ខ្សែផ្លូវក្រវ៉ាត់ក្រុងនេះមានប្រវែងសរុប ៥២ គីឡូម៉ែត្រ ដែលត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់គមនាគមន៍ឆ្លងដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងប្រែក្លាយតំបន់នៅជុំវិញទៅជាតំបន់អភិវឌ្ឍន៍។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា គម្រោងសាងសងផ្លូវក្រវ៉ាត់ក្រុងលេខ ៣ មានសារសំខាន់ណាស់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញក្នុងរាជធានីភ្នំពេញ។ លើសពីនេះ ដោយបានតភ្ជាប់ជាមួយខ្សែផ្លូវសំខាន់ៗជាច្រើន ផ្លូវក្រវ៉ាត់ក្រុងលេខ៣ មិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ភស្តុភារ ទេសចរណ៍ ដែលនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា៕