កម្ពុជា៖បាតុកម្មក្លាយទៅជាអំពើហឹង្សា

(VOVworld)- កម្លាំងសន្តសុខចំរុះរួមមានប៉ូលីសកងរាជអាវុធហត្ថនិងកងទ័ពកម្ពុជា
ត្រូវប្រើរាល់វិធានការខ្លាំងដើម្បីត្រួតពិនិត្យស្ថានភាព នៅមណ្ឌលឧស្សាហកម្មកា
ណាឌីយ៉ា នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៣មករា។ កាលពីយប់ថ្ងៃទី២មករានៅ
មណ្ឌលនេះ បានកើតមានឡើងរាល់សកម្មភាពរបស់ ពួកជ្រួលនិយមដែលជ្លៀត
ឱកាសសកម្មភាពទាមទាដំឡើងប្រាក់ខែរបស់កម្មករ រោងចក្រកាត់ដេរ ដូចជា
ហ៊ុំព័ទវិថី ប្រើដុំថ្មវាយប្រហារបណ្តាលឲ្យកម្លាំងសន្តិ សុខចំនួន១០នាក់រងរបួស។

កម្ពុជា៖បាតុកម្មក្លាយទៅជាអំពើហឹង្សា - ảnh 1
ទិដ្ឋភាពនៃបាតុកម្មនៅកម្ពុជា (រូបថតៈ vov.vn)

       ការធ្វើបាតុកម្មទាមទារបង្កើនប្រាក់ខែរបស់កម្មករកាត់ដេរកម្ពុជាត្រូវបាន
ប្រព្រឹត្តទៅក្នុងរយះពេលច្រើនសប្ដាហ៍កន្លងទៅនៅកម្ពុជា នៅលើរោងចក្រចំនួន
៤០០លើទូទាំងប្រទេស រួមជាមួយយុទ្ធនាការធ្វើបាតុកម្មដោយទ្រង់ទ្រាយធំ របស់គណបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ដោយទាមទារនាយករដ្ឋមន្ត្រីសម្ដេច
ហ៊ុនសែនត្រូវលាលែងពីដំណែង និងរៀបចំការបោះឆ្នោតឡើងវិញ។ ក្នុងព្រឹត្តិការ
ណ៍ផ្សេងៗទៀត នារសៀលថ្ងៃទី២មករា ថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំង(CNRP) បានប្រកាសផ្អាកការចរចារជាមួយគណបក្សប្រជាជន (CPP) កាន់អំណាចដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ