កម្ពុជាប្រកាសពេលវេលាបង្កើតរដ្ឋាភិបាលថ្មី

(VOVWORLD) - នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន បានឲ្យដឹងថា រដ្ឋាភិបាលថ្មីនឹងបានបង្កើតនាថ្ងៃទី២០កញ្ញាខាងមុខ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ នៅក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ នាថ្ងៃទី២៩ កក្កដាកន្លងទៅ។

កម្ពុជាប្រកាសពេលវេលាបង្កើតរដ្ឋាភិបាលថ្មី - ảnh 1នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន (រូបថតៈ VOV) 

នាថ្ងៃទី២ខែសីហា ក្នុងការថ្លែងមតិចំពោះមុខកម្មករតម្បាញ់កាត់ដេរនៅរាជធានីភ្នំពេញ នាយករដ្ឋមន្ត្រីសម្តេច តេជោ ហ៊ុនសែនបានលើកច្បាស់ថា  នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នឹងត្រូវបើកប្រជុំសភាជាលើកដំបូងក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយល្ងាចនៅថ្ងៃទី១៩ សមាជិកសភាទាំងអស់ នឹងត្រូវចូលស្បថកាន់តំណែង និងព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នឹងបង្កើតរាជរដ្ឋាភិបាល ហើយល្ងាចថ្ងៃដដែលនេះដែរ សមាជិករាជរដ្ឋាភិបាល នឹងត្រូវស្បថចូលកាន់តំណែង និងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នឹងត្រូវបើកប្រជុំគណៈរដ្ឋមន្ត្រីថ្មីជាលើកដំបូង។       

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) នឹងប្រកាសលទ្ធផលបឋមនាថ្ងៃទី ១១ខែសីហា ក្នុងករណីគ្មានពាក្យបណ្តឹងតវ៉ាណាមួយបង្ខំឲ្យរៀបចំការបោះឆ្នោតឡើងវិញ ហើយ NEC នឹងប្រកាសលទ្ធផលជាផ្លូវការនាថ្ងៃទី១៥សីហាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ