កម្ពុជាប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតរដ្ឋសភានីតិកាលទី ៥


កម្ពុជាប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតរដ្ឋសភានីតិកាលទី ៥ - ảnh 1
នាយករដ្ឋមន្ត្រីនិងជាអនុប្រធានគណៈបក្ស ប្រជាជនកម្ពុជា (CPP) សម្តេច តេជោ ហ៊ុន
(Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ១ សីហា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC) បានប្រកាសចំនួនសន្លឹកឆ្នោតដែលបណ្ដាគណៈបក្សនយោបាយដណ្តើមបានក្នុងការ
បោះឆ្នោតរដ្ឋសភានីតិកាលទី ៥ របស់ប្រទេសនេះ ។ តាមនោះ អ្នកបោះឆ្នោតចំនួន ៦
លាន​ ៦ សែន នាក់បានទៅបោះឆ្នោត។ លទ្ធផលនៃការបោះឆ្នោតលើកនេះបានសរឲ្យ
ឃើញថា៖ គណៈបក្សប្រជាជនកម្ពុជា (CPP) ដណ្តើមបានសម្លេងគាំទ្រចំនួន ៣ លាន
២ សែន  គណៈបក្សសង្គ្រោះប្រជាជាតិ កម្ពុជា (CNRP) ទទួលបានសម្លេងគាំទ្រចំនួន
២ លាន ៩ សែន គណៈបក្ស FUNCIPEC ទទួលបានសម្លេងគាំទ្រចំនួនជិត ២៤២ ពាន់
ជាដើម។ ការកំណត់អាសនៈជាផ្លូវការក្នុងរដ្ឋសភាឡើងវិញត្រូវបានអនុវត្តដោយឈរ
លើលទ្ធផលចុងក្រោយបន្ទាប់ពីដោះស្រាយរួចរាល់ការចោទប្រកាន់ទាក់ទិនដល់
សកម្មភាពបោះឆ្នោត។​ ក៏ក្នុងឱកាសនេះដែរ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្ត
វៀតណាម បានផ្ញើសារទូរលេខអប់អរសារទជូនចំពោះគណៈកម្មាធិការមជ្ឈឹមគណៈ
បក្សប្រជាជនកម្ពុជា៕

ថ្លែមតិចំពោះមុខមហាជន បន្ទាប់ពីការបោះឆ្នោតរដ្ឋសភាកម្ពុជា នីតិកាលទី ៥ នាថ្ងៃទី
៣១ កក្កដា នាយករដ្ឋមន្ត្រីនិងជាអនុប្រធានគណៈបក្ស ប្រជាជនកម្ពុជា (CPP) សម្តេច
តេជោ ហ៊ុន សែន បានឲ្យដឹងថា៖  CPP បានបង្កើតក្រុមការងារដើម្បីដំណើរការសន្ទនា
ជាមួយគណៈបក្សប្រឆាំង​ សំដៅដោះស្រាយរាល់បញ្ហាទាក់ទិនដល់សកម្មភាពនៃរដ្ឋ
សភានិងត្រួតពិនិត្យបណ្ដាការចោទប្រកាន់អំពីការរំលោភក្នុងការបោះឆ្នោតលើកនេះ
។ CPP ក៏បានគាំទ្រការ បង្កើតគណៈកម្មាធិការចំរុះមួយដើម្បីធ្វើការសើបអង្កេតចំពោះ
ការចោទប្រកាន់ ពោលលខាងលើ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា
(NEC) នឹង អនុវត្តរាល់សកម្មភាពត្រួតពិនិត្យនេះ ដោយមានការចូលរួមរបស់អង្គការ
ឃ្លាំមើល ការបោះឆ្នោតនិងតំណាងនៃគណៈបក្សនយោបាយនានា។ តាម សម្តេច
តេជោ ហ៊ុន សែន ថា៖ សន្តិសុខ ស្ថិរភាពរបស់ប្រទេសជាតិគឺសំខាន់បំផុត បើប្រៀប
នឹង លទ្ធផលនៃការបោះឆ្នោតលើកនេះ។ កាយវិការរបស់ CPP គឺសំដៅឆ្ពោះទៅ
ស្ថិរភាព សន្តិភាព សំរាប់ប្រទេសកម្ពុជា ហើយជៀសវាងជំលោះដែលធ្វើឲ្យមហន្តរាយ
ចំពោះប្រជាជននិងសង្គម។ សម្តេច តេជោ ហ៊ុនសែន ក៏បានអះអាង ថា៖ លោកត្រៀម
ខ្លួនជាស្រេចជួបសន្ទនាជាមួយប្រធាននៃគណៈបក្សប្រឆាំង លោក សម រង្ស៊ី ក្នុងករណី បញ្ហាសំខាន់កើតមានឡើង ដែលអាចជះឥទ្ធិពលអាក្រក់ដល់បរិយាកាសនយោបាយ
ប្រជាធិបតេយ្យនៅកម្ពុជា។ តាមលទ្ធផលបថមនៃការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាល
ទី ៥ គណៈបក្ស CPP ដណ្តើមបានអាសនៈចំនួន ៦៨ ក្នុងចំណមអាសនៈចំនួន ១២៣
ក្នុងរដ្ឋសភា ហើយគណៈបក្សសង្គ្រោះប្រជាជាតិ (CNRCP) ទទួលបានអាសនៈចំនួន
៥៥។ ប៉ុន្តែ គណៈបក្ស CNRCP បានបដិសេធលទ្ធផលពោលខាងលើ និងអំពាវានាវឲ្យ បង្កើតគណៈកម្មាធិការចំរុះ ដើម្បីធ្វើការសើបអង្កេតការរំលោភក្នុងការបោះឆ្នោត ។
ព្រមទាំង គណៈបក្ស CNRCP ក៏បានព្រមាននឹងរៀបចំការធ្វើបាតុកម្មក្នុងទូទាំងប្រទេស
នាថ្ងៃទី ៤ ហីហា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ