កម្ពុជារៀបចំការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកការទូតវៀតណាម
(VOVWORLD) - ប្រតិភូនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ចំនួន ១០៥ នាក់ ត្រូវបានចាក់វ៉ាក់សាំងនៅព្រឹកថ្ងៃទី ២៣ ខែមីនា។ ប្រភេទវ៉ាក់សាំងដែលក្រសួងសុខាភិបាល កម្ពុជាប្រើសម្រាប់ការចាក់ជូនដល់អ្នកការទូតលើកនេះ គឺជាវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌាក្រោមម៉ាក់យីហោ Covishield ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ត្រូវបានចាក់វ៉ាក់សាំង AstraZeneca ដំបូងគេក្នុងប្រតិភូវៀតណាម |
នាព្រឹកថ្ងៃទី ២៣ ខែមីនា នៅរាជធានីភ្នំពេញ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សហការជាមួយក្រសួងសុខាភិបាលកម្ពុជា បានរៀបចំកម្មវិធីចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃសម្រាប់កម្មាភិបាលការទូតនិងសាច់ញាតិរបស់គេ ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជា។
ប្រតិភូនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ចំនួន ១០៥ នាក់ ត្រូវបានចាក់វ៉ាក់សាំងនៅព្រឹកថ្ងៃទី ២៣ ខែមីនា។ ប្រភេទវ៉ាក់សាំងដែលក្រសួងសុខាភិបាល កម្ពុជាប្រើសម្រាប់ការចាក់ជូនដល់អ្នកការទូតលើកនេះ គឺជាវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌាក្រោមម៉ាក់យីហោ Covishield ។ គួរបញ្ជាក់ថា កញ្ចប់វ៉ាក់សាំងដែលប្រទេសកម្ពុជាទទួលបានលើកនេះគឺអាស្រ័យលើយន្តការ Covax កាលពីថ្ងៃទី ២ ខែមីនា៕