កម្ពុជារំលឹកខួបលើកទី៣៦នៃទិវាបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ។

កម្ពុជារំលឹកខួបលើកទី៣៦នៃទិវាបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ។ - ảnh 1
ទិដ្ឋភាពនៃពិធី (រូបថតៈXuân Khu/Vietnam+ )


(VOVworld)-ពិធីរំលឹកខួបលើកទី៣៦នៃទិវាបង្កើត រណសិរ្ស​សង្គ្រោះជាតិ​ កម្ពុជា
បានប្រារព្ធឡើងនាថ្ងៃទី២ធ្នូ​ នៅរាជធានីភ្នំពេញដោយមានការចូលរួមរបស់តំណាង
នៃរណសិរ្សនិងប្រជាជនគ្រប់ស្រទាប់ចំនួនជាង១ពាន់នាក់។ ថ្លែងមតិក្នុងពិធីនេះ
សម្តេចហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកត្តិយសរបស់ គណៈបក្សប្រជា
ជនកម្ពុជា (CPP) បានលើកច្បាស់ថា រណសិរ្ស​សា​មគ្គីសង្គ្រោះជាតិ​កម្ពុជា ជាអង្គ
ការមហាជនឈានមុខរបស់កម្ពុជាដែលបានបង្កើតឡើងនាថ្ងៃទី២ធ្នូឆ្នាំ១៩៧៨។ ឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់រណសិរ្ស ប្រជាជនកម្ពុជាគ្រប់ស្រទាប់ រួម
ជាមួយកម្លាំងមហាសាមគ្គីជាតិ និងការជួយឧបត្ថម្ភ ដ៏ធំធេងរបស់កងទ័ព
ស្ម័គ្រចិត្តវៀតណាម ក៏ដូចជាការគាំទ្ររបស់មិត្តភក្តិអន្តរជាតិ បានក្រោកឈរ
ឡើងផ្តួលរំលំរបបប្រល័យពួជសាសន៍ រហូតដល់ពេលដណ្តើមបានជ័យជំនះនា
ថ្ងៃទី៧មករា។

        សម្តេចហេង សំរិនបានអំពាវនាវប្រជាជនកម្ពុជាគ្រប់ស្រទាប់ សាមគ្គី រក្សារឹងមាំប្រពៃណីស្នេហាជាតិ បើកចេញទំព័រប្រវត្តិសាស្រ្តថ្មី បំរើប្រទេសតាម
គោលមាគ៌ារបស់ CPP និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ចាត់ទុក នេះ
ជាក្តីសង្ឈឹមនិងឧត្តមគតិមិនអាចផ្លាស់ប្តូររបស់រណៈសិរ្សនិងប្រជាជនកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ