កម្ពុជាអំពាវនាវឱ្យមានការពង្រីគចំណងសាមគ្គីភាពក្នុងកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

(VOVWORLD) - នាថ្ងៃទី ២៤ ខែមីនា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា  បានអំពាវនាវដល់ប្រទេសសមាជិកចំនួន ៦ ក្នុងកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាង (LMC) បន្តបង្ហាញពីចំណងសាមគ្គីភាពរបស់ខ្លួនក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩។
កម្ពុជាអំពាវនាវឱ្យមានការពង្រីគចំណងសាមគ្គីភាពក្នុងកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ - ảnh 1លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា  (ប្រភព៖ Khmertimeskh.com)

ក្នុងសារនៃពិធីរំលឹក“ខួបសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង ឆ្នាំ២០២១ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ លោក សុខុន បានមានប្រសាសន៍ថាឆ្នាំ ២០២០ ត្រូវបានគ្របដណ្តប់ដោយជំងឺរាតត្បាតកូវីដ-១៩ ហើយជំងឺនេះក៏ជះឥទ្ធិពលយ៉ាងទូលំទូលាយដល់សុវត្ថិភាពនៃសុខភាពសាធារណៈ និងការធ្វើដំណើររបស់មនុស្ស ក៏ដូចជាលំហូរនៃសង្វាក់ផ្គត់ផ្គង់សកលផងដែរ។

លោកប្រាក់សុខុន បានបញ្ជាក់ថែមទៀតថា ដើម្បីធានាបាននូវការស្តារសេដ្ឋកិច្ច - សង្គមឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ នៅឯកិច្ចប្រជុំថ្នាក់ដឹកនាំ LMC លើកទី ៣ កាលពីខែសីហាឆ្នាំ ២០២០ ថ្នាក់ដឹកនាំនៃប្រទេស LMC បានអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ដោយការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈ តាមរយៈការបង្កើតសហគមន៍សុខាភិបាលសាធារណៈមេគង្គ - ឡានឆាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ