កម្ពុជាអះអាងនូវការប្ដេជ្ញាចិត្តថែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

(VOVWORLD) - នៅជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានអបអរសាទរចំពោះ សមិទ្ធផលនៃការអភិវឌ្ឍលើគ្រប់វិស័យដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាន ជាពិសេសគឺការងារប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ-១៩និងគោលនយោបាយ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។

កម្ពុជាអះអាងនូវការប្ដេជ្ញាចិត្តថែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VOV)
នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នៅទីស្នាក់ការព្រឹទ្ធសភា ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា សម្ដេច សាយ ឃុំ បានអញ្ជើញទទួលជួបជាមួយលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាមប្រចាំនៅកម្ពុជា ដែលមកជួបសម្ដែងការគួរសម។
នៅជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានអបអរសាទរចំពោះ សមិទ្ធផលនៃការអភិវឌ្ឍលើគ្រប់វិស័យដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាន ជាពិសេសគឺការងារប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ-១៩និងគោលនយោបាយ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ លោកឯកអគ្គរដ្ឋទូតបាន បញ្ជាក់ថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកក្នុងការពូនជ្រុំទំនាក់ទំនងរវាង ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀត។
ជាការឆ្លើយតប ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច សាយ ឈុំ បានថ្លែងអំណរ គុណដល់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដែលតែងតែមានការ ជួយគាំទ្រដ៏ធំធេងដល់ប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈ។ សម្ដេច សាយ ឈុំ ក៏បានអះអាងនូវការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការថែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ស្របតាមពាក្យស្លោក អ្នកជិតខាងល្អប្រសើរ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការរឹងមាំនិងយូរអង្វែង ព្រមទាំងនឹងបញ្ជាឲ្យស្ថាប័ននានារបស់កម្ពុជា សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូវៀត ណាម ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ