កម្មាភិបាលថ្មីនៃបណ្ដាស្ថាប័នចំណុះរដ្ឋសភាសក្តិសមនឹងក្ដីជឿទុកចិត្តរបស់ សមាជិកសភា និងអ្នកបោះឆ្នោត

(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែមេសា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានដាក់ជូនបញ្ជីចុះឈ្មោះ សម្រាប់រដ្ឋសភាធ្វើការបោះឆ្នោតជ្រើសតាំងប្រធាននៃគណកម្មាធិការមួយចំនួនរបស់រដ្ឋសភា អគ្គលេខាធិការរដ្ឋសភា អគ្គសវនកររដ្ឋ និងរដ្ឋសភានៅព្រឹកថ្ងៃទី ៧ ខែមេសា។ 
កម្មាភិបាលថ្មីនៃបណ្ដាស្ថាប័នចំណុះរដ្ឋសភាសក្តិសមនឹងក្ដីជឿទុកចិត្តរបស់ សមាជិកសភា និងអ្នកបោះឆ្នោត - ảnh 1សម័យប្រជុំរដ្ឋសភា (រូបថត៖ VNA)

សមាជិក សមាជិការជាច្រើនរូបមានជំនឿជាក់ថា កម្មាភិបាលថ្មី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងរបស់ស្ថាប័ននានាចំណុះរដ្ឋសភានឹងពង្រីកបានសមិទ្ធិផល ស្នាដៃ ដែលអាណត្តិរដ្ឋសភានីតិកាលទី ១៤ សម្រេចបានក៏ដូចជាអនុវត្តន៍យ៉ាងល្អនូវរាល់ការងារ ដែលកំពុងអនុវត្តន៍ ជាពិសេសគឺសកម្មភាពឃ្លាំមើលការអនុវត្តគោលនយោបាយ និងការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ នាពេលខាងមុខផងដែរ។ លោកស្រី Y Khut Nie សមាជិការសភា មកពីខេត្ត Dak Lak បានឲ្យដឹងថា៖

“ខ្ញុំគិតថានៅគ្រប់មុខតំណែងគ្រប់វិស័យរបស់ខ្លួនគឺត្រូវបំពេញការងារជាមួយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីប្រជាជន នៅប្រកៀកជាមួយមូលដ្ឋាន នៅប្រកៀកជាមួយស្ថានភាពជាក់ស្ដែង ដើម្បីកែសំរួលគោលនយោបាយនិងបញ្ហាច្បាប់ ដែលមិនសមស្របសម្រាប់រយៈពេលនីមួយៗ ឲ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះធ្វើជាសេនាធិការជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាឱ្យទាន់ពេលវេលាដើម្បីកែសម្រួលកំហិតអំពីគោលនយោបាយ ច្បាប់ឲ្យព្រមៗគ្នា ក៏ដូចជាបង្កលក្ខណៈងាយស្រួលបំផុតក្នុងអាណត្តិរដ្ឋសភា នីតិកាលទី ១៥ ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ