កម្មាភិបាល យុទ្ធជនប្តេជ្ញាការពារអធិបតេយ្យភាពកោះសមុទ្រមាតុប្រទេស
|
គណៈប្រតិភូកម្មាភិបាល យុទ្ធជនឆ្នើមក្នុងកិច្ចការពារអធិបតេយ្យភាព កោះ សមុទ្របានមកអុជធុបគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ |
(VOV)_នាព្រឹកថ្ងៃទី១ ធ្នូ នៅសារមន្ទីរហូជីមិញ សាខាទីក្រុងហូជីមិញ គណៈប្រតិភូកម្មាភិបាល យុទ្ធជនឆ្នើមក្នុងកិច្ចការពារអធិបតេយ្យភាព កោះ សមុទ្របានមកអុជ
ធុបគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ។ នេះគឺជាសកម្មភាពចាប់ផ្តើមអោយ
កម្មវិធីទៅទស្សនា ជួបប្រាស្រ័យនៅទីក្រុងរបស់កម្មាភិបាល យុទ្ធជនចំនួន៧០នាក់
ដែលបានបំពេញការងារនៅប្រជុំកោះ Truong Sa ស្ថានីយ៍ DK1 និងកងកម្លាំងប៉ូលិស
សមុទ្រ ដោយគណៈកម្មាធិការរណសិរ្យមាតុភូមិទីក្រុងហូជីមិញរៀបចំឡើង។ ថ្លែង
មតិនៅទីនេះ អនុសេនីយ៍ឯកបម្រុង Nguyen The Sanh បានអោយដឹងថា៖
“ រណសិរ្យមាតុភូមិ និងគណៈកម្មាធិការប្រជាជនទីក្រុងបានបង្កគ្រប់លក្ខណះ
អោយយើងខ្ញុំ។ សង្ឃឹមថាសកម្មភាពដូច្នេះនឹងបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីនាំ
មកនូវក្តីសប្បាយរីករាយនិងជាប្រភពលើកទឹកចិត្តសំរាប់បណ្ដាកម្មាភិបាល យុទ្ធជន
ដែលកំពុងបំពេញផារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ។ ហើយខ្ញុំក៏សូមសន្យា
ការពាររឹងមាំអធិបតេយ្យភាពកោះសមុទ្រ ដើម្បីបំពេញនូវរាល់គោលបំណង ប្រាថ្នានិងមនោសញ្ជេតនារបស់ប្រជាជនទីក្រុង។”
ក្នុងរយៈពេលស្នាក់នៅទីក្រុង គណះប្រតិភូនឹងជួបប្រាស្រ័យជាមួយបណ្ដាសមា
ជិកសម្ព័ន្ធយុវជន សមាគម នារី កម្មករ ពលករ និងប្រជាជនគ្រប់ស្រទាប់ …លៗ៕