កម្មវិធីចែករំលែកវ៉ាក់សាំង COVAX ចែកចាយបានវ៉ាក់សាំងចំនួន ១ ពាន់លានដូសហើយ
(VOVWORLD) - COVAX - កម្មវិធីចែករំលែកវ៉ាក់សាំងបង្កាកូវីដ ១៩ លកលលោក ដែលសម្របសម្រួលដោយអង្គការសុខភាពពិភពលោក (WHO) និងសម្ព័ន្ធវ៉ាក់សាំង Gavi នោះ បានចែកចាយវ៉ាក់សាំងចំនួន ១ លានដូសគិតត្រឹមថ្ងៃទី ១៥ ខែមករា។ ប្រទេស និងដែនដីសរុបចំនួន ១៤៤ ទទួលបានវ៉ាក់សាំងតាមរយៈកម្មវិធីនេះ។
បុគ្គលិករបស់អង្គការសហប្រជាជាតិ ត្រួតពិនិត្យវ៉ាក់សាំង COVID-19 ដែលត្រូវបានដឹកជញ្ជូនទៅកាន់ ប្រទេសទុយនីស៊ី (រូបថត៖ THX/VNA) |
COVAX ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២០ ជាមួយគោលដៅនៅត្រឹមចុងឆ្នាំ ២០២១ អាចចែកចាយបានវ៉ាក់សាំងចំនួន ២ ពាន់លានដូសដល់បណ្ដាប្រទេស ដែលមានប្រាក់ចំណូលមធ្យម និងទាប។ ដូច្នេះហើយ COVAX សម្រេចបានត្រឹមតែ ៥០% នៃគោលដៅដែលបានកំណត់តែប៉ុណ្ណោះ ដោយសារសកម្មភាពស្តុកទុកវ៉ាក់សាំងរបស់ប្រទេសអ្នកមាន បទបញ្ជាកាត់បន្ថយការនាំចេញរបស់ប្រទេសផលិតវ៉ាក់សាំង និងការផ្លាស់ប្តូរនៅក្នុងផែនការធ្វើសកម្មភាពរបស់ COVAX ។ នាពេលថ្មីៗនេះ COVAX បានជំរុញខ្លាំងការចែកចាយវ៉ាក់សាំងប៉ុន្តែវិសមភាពវ៉ាក់សាំងនៅតែជាក្ដីព្រួយបារម្ភ។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ៦៧% នៃចំនួនប្រជាជននៅក្នុងប្រទេសអ្នកមានបានសម្រេចការចាក់វ៉ាក់សាំងជាមូលដ្ឋាន ខណៈពេលដែលអត្រានេះនៅក្នុងប្រទេសក្រីក្រមានត្រឹមតែ ៥% ប៉ុណ្ណោះ។ ប្រជាជនជាង ៤០% នៃចំនួនប្រជាជននៅលើពិភពលោកមិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសដំបូងឡើយ។ នាបច្ចុប្បន្ន Gavi កំពុងស្វែងរកមូលនិធិថែមទៀត ដើម្បីសម្រេចបានគោលដៅរបស់ WHO ពោលគឺចាក់វ៉ាក់សាំងជូនប្រជាជន៧០% នៃចំនួនប្រជាជននៅក្នុងប្រទេសក្រីក្រនៅត្រឹមខែកក្កដាឆ្នាំនេះផងដែរ៕