កម្មវិធីចំណាប់អារម្មណ៍វៀតណាមនៅបារាំង
|
កម្មវិធីចំណាប់អារម្មណ៍វៀតណាមនៅបារាំង (VOV) |
Vovworld-នាយប់ថ្ងៃទី៤កក្កដា កម្មវិធីរបាំតូរតន្ត្រីប្រជាជាតិវៀតណាមវិសេសវិសាលដោយមានឈ្មោះ ការចាប់អារម្មណ៍វៀតណាម ត្រូវបានរៀបចំ
នៅទីក្រុងប៉ារីស។ កម្មវិធីបានទាក់ទាញការចូលរួមរបស់ប្រជាជនវៀតណាម
ជាច្រើនក៏ដូចជាមិត្តភក្តិអន្តរជាតិស្នេហាវៀតណាម។
នេះជាព្រឹត្តិការណ៍ស្ថិតក្នុងក្របខ័ណ្ឌសកម្មភាពដ៏សម្បូរបែបរបស់ឆ្នាំវៀត
ណាមនៅបារាំង។ លោក Le Hong Chuong នាយកមជ្ឈមណ្ឌលវប្បធម៍វៀត
ណាមនៅបារាំងបានសម្ដែងក្តីសង្ឃឹមបណ្ដារបាំបទចម្រៀងនិងតូរតន្ត្រីក្នុងកម្មវិធី
នឹងបង្កើតរាត្រីវប្បធម៍ដ៏វិសេសវិសាលនិងបន្សល់ទុកនូវការចាប់អារម្មណ៍ដ៏ជ្រាល
ជ្រៅក្នុងទឹកចិត្តអ្នកស្នេហាសិល្បៈនៅបារាំងក៏ដូចជាលើកកំពស់ការយល់ដឹងអំពី
ទឹកដីមនុស្សវៀតណាម។
តាមគំរោងបន្ទាប់ពីកម្មវិធីនេះ បណ្ដាសិល្បករសិល្បការិនីនឹងបន្តចូលរួមសម្ដែងសិល្បៈនៅដំបន់ជាច្រើននៅបារាំង៕