កម្មវិធីតន្ត្រីអន្តរជាតិ Da Nang - អំណរសាទរនិទាឃរដូវថ្មីឆ្នាំ២០២០

(VOVWORLD) - នាយប់ថ្ងៃទី១៤ ខែធ្នូ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តទៅនូវកម្មវិធីតន្ត្រីអន្តរជាតិ Da Nang - អំណរសាទរនិទាឃរដូវ ថ្មីឆ្នាំ២០២០។ នេះជាកម្មវិធីតន្ត្រីក្នុងឱកាសចុងឆ្នាំ សម្រាប់សហគមន៍ជន បរទេសដែលកំពុងរស់នៅនិងធ្វើការនៅទីក្រុង Da Nang។
កម្មវិធីតន្ត្រីអន្តរជាតិ Da Nang - អំណរសាទរនិទាឃរដូវថ្មីឆ្នាំ២០២០ - ảnh 1 ឈុតសម្ដែងមួយនៅកម្មវិធី (រូបថត៖ VOV)

  កម្មវិធីនេះរួមមានការប្រគុំតន្ត្រី ការសម្ដែងរបាំ ការសម្ដែងតន្ត្រីអេឡិច ត្រូនិក (DJ) និងឈុតវប្បធម៌សិល្បៈផ្សេងៗទៀត។ សកម្មភាពនេះគឺសំដៅ រឹតបន្តឹងចំណងមិត្តភាព ការតភ្ជាប់គ្នារវាងសហគមន៍ជនបរទេសជាមួយ ប្រជាជនទីក្រុង ផ្សព្វផ្សាយរូបភាពទឹកដី មនុស្ស Da Nang។ ព្រមទាំង បង្កើតឡើងបរិយាកាសវប្បធម៌សិល្បៈដ៏មានអត្ថប្រយោជន៍សម្រាប់សហ គមន៍ជនបរទេសនៅទីក្រុង លើកកំពសជីវភាពរស់នៅខាងស្មារតីសម្រាប់ ប្រជាជននិងភ្ញៀវទេសចរផងដែរ។ អ្នកស្រី Iryna មកពីក្រុមតន្ត្រី Kurinna ប្រទេសអ៊ុយក្រែនបានចែករំលែកថា៖

        “យើងខ្ញុំចង់ឧទ្ទេសនាមពីវប្បធម៌នៃប្រទេសខ្លួនតាមរយៈតន្ត្រី។ ខ្ញុំរស់ នៅទីនេះបាន៣ឆ្នាំហើយ ខ្ញុំមានចំណាប់អារម្មណ៍ថា មនុស្សនៅ Da Nang ពិតជារួសរាយរាក់ទាក់ខ្លាំងណាស់។ សង្ឃឹមថា រាល់បទចម្រៀងដ៏រស់រវើកដែល យើងខ្ញុំសម្ដែង នឹងនាំមកនូវការចាប់អារម្មណ៍ចំពោះទស្សននិកជន គ្រប់រូប”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ